ព័ត៌មានជាតិ
បណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី ២ បានដាក់ឲ្យដំណើរការជាផ្លូវការ នៅកម្ពុជា
ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ពោធនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ( Version 2 ) ជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។ កម្មនេះ ក៏មានការអញ្ជើញចូលរួមពី លោក ខៀវ កាញារីត្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្នកនិពន្ធ និងសហគ្រិនជាច្រើនរួប។

លោក ជា ឌីណា នាយកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងជាស្ថាបនិកបណ្ណាល័យអេឡិចត្រូនិក Kumnit App បានពន្យល់ថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ព្រមទាំងក្រុមការងារទាំងអស់គ្នាដែលជាស្ថាបនិក បានរួមគ្នាបង្កើត App ថ្មីមួយ ដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ( Kumnit ) ។ លោកបានមានប្រសាសន៍ទៀតថា «តាមការពិតយើងបានសម្ភោទ Kumnit app ជំនាន់ទីមួយមក តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ គឺនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកទល់ពេលនេះមានរយៈពេលជាង ២ ឆ្នាំទៅហើយ ហើយយថ្ងៃនេះផងដែរ ជាការដាក់សម្ពោធនូវ Kumnit app ជំនាន់ទី ២ ដែលអ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើប្រាស់ជាមុន មានមុខងារច្រើនជាងមុន និងមានចំណុចពិសេសៗល្អៗច្រើនជាមុន។

ចំណុចពិសេសរបស់ Kumnit App ជំនាន់ ២ នេះគឺថា យើងនឹងអាចធ្វើការលក់ពី Online ទៅជា Offline តាមរយ:ការដាក់លក់សៀវភៅរបស់យើងនៅគ្រប់ទីតាំង Mart ក៏ដូចជាបណ្ណាគារលក់សៀវភៅផ្សេងដូចសៀវភៅបោះពុម្ពធម្មតាដែរ យើងគ្រាន់តែព្រីននៅCover សៀវភៅនីមួយៗ នឹង មាន QR code បន្ទាប់ពីនោះអតិថិជន គិតលុយរួច Scanនោះលោកអ្នកនឹងអាចអានបាន និង ស្តាប់បាននៅក្នុងទូរស័ព្ទដៃបានភ្លាមៗតែម្តង។ « Kumnit App » អាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយដែលអ្នកអានអាចស្វែងរកបាននូវ កម្រងសៀវភៅព័ត៌មាន និងមេរៀនល្អៗប្រកបដោយភាពសម្រិតសម្រាំង សម្រាប់យកមកអានដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយផ្សេងៗតាមរយៈSmart phone របស់យើងទាំងអស់គ្នា ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យានេះឯង។


សូមរំលឹកថា គោលបំណងក្នុងការបង្កើតឡើងនៅ Kumnit App មួយនេះឡើង គឺមាន ៣ ធំៗ គោលបំណងធំទី ១ គឺដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និងបំផុសបំផុលឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជនក៏ដូចជាសហគ្រិនទូទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ឬ មើលសៀវភៅតាមលក្ខណៈ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូទៅ ដើម្បីឲ្យពួកគាត់អាចស្រាវជ្រាវសិក្សារៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ ចំណែកគោលបំណងធំទី ២ ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុកឲ្យពួកគាត់ មានប្រភពចំណូលមួយផ្នែកកទៀត តាមរយៈការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ ។លើសពីនេះទៅទៀត នឹងចូលរួមធ្វើការផ្សព្វផ្សាយអំពីកិត្តិនាម ស្នាដៃរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបានទាំងចំណូលព្រមទាំងភាពល្បីល្បាញទាំងនៅក្នុងស្រុកនិង ចេញទៅសាកលលោកផងដែរ។ ចំពោះគោលបំណងធំទី ៣ គឺដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរួមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកំរិតទៀតផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


