ព័ត៌មានជាតិ
ទើបតែបើកបានប៉ុន្មានថ្ងៃសោះ បណ្ណាល័យគោប្រាក់ ទទួលបានការគាំទ្រខ្លាំងពីអ្នករស់នៅខេត្តសៀមរាប
លោក Orn Richard ឬ ត្រូវបានមហាជនស្គាល់ថា Rick Kh គោប្រាក់ បានបើកបណ្ណាល័យមួយ ដែលមានឈ្មោះថា បណ្ណាល័យគោប្រាក់ ស្ថិតនៅក្រោយមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ត្រូវបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្រាប់ឱ្យសាធារណជនចូលអានដោយសេរី។ បណ្ណាល័យបើកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ឃើញថាមានការគាំទ្រ និងចូលទស្សនាច្រើន ពីប្រជាពលរដ្ឋនៅទីនោះ។

បណ្ណាល័យគោប្រាក់ ចាប់ផ្តើមបើកពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។ បើតាមផេករបស់បណ្ណាល័យគោប្រាក់បានបង្ហោះថា សម្រាប់ថ្ងៃអាទិត្យ ទី២៧ ខែមេសា មានអ្នកចូលអានសៀវភៅនៅបណ្ណាល័យនេះ ចំនួន ១៣៧នាក់ ដែលជាចំនួនច្រើនជាងថ្ងៃទី២៦ ខែមេសាទៅទៀត។

យ៉ាងណា លោក Rick Kh គោប្រាក់ បានលើកឡើងក្នុងវីដេអូមុនបើកដំណើរការបណ្ណាល័យ ១ថ្ងៃ ថា បណ្ណាល័យនេះ លោកគ្រោងនឹងផ្ទុកសៀវភៅចំនួន ១៣៥០០ក្បាល ស្របពេលបច្ចុប្បន្ន បណ្ណាល័យមានសៀវភៅចំនួន ៤៨០០ក្បាល។ លោកបន្តថា នៅក្នុងបណ្ណាល័យនេះ មានសៀវភៅជាច្រើនប្រភេទដើម្បីជួយបង្កើនចំណេះដឹង ដូចជា សៀវភៅភាសាអង់គ្លេស ភាសាខ្មែរ សៀវភៅទាក់ទងនឹងការថែរក្សាផ្លូវចិត្ត និងការសិក្សាលើមុខជំនាញផ្សេងៗទៀតដែលមាននៅក្នុងបណ្ណាល័យគោប្រាក់។ លោកបានបន្តថា បច្ចុប្បន្ន បណ្ណាល័យកំពុងរៀបចំ កែលម្អបន្ថែមទៀត ហើយក៏មានគម្រោងរៀបចំឱ្យធំជាងនេះផងដែរ។
តាមការសង្កេត តាមរយៈការផ្សាយលើបណ្តាញសង្គម បណ្ណាល័យនេះ ក្រៅពីមានអ្នកចូលអានសៀវភៅច្រើន ក៏សង្កេតឃើញមានអ្នកជួយបរិច្ចាគសៀវភៅមួយចំនួនបានច្រើនដូចគ្នា៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


