Connect with us

ព័ត៌មានជាតិ

អ្នក​ធាក់ស៊ីក្លូ ​៣០០​នាក់ ទទួលបានអំណោយនិងប័ណ្ណ ប.ស.ស ពី សម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ភ្នំពេញ៖ ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែក្រើនរំលឹកដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់និងមើលថែសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ លោក ឃួង ស្រេង បានចាត់​ឲ្យ​លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរបស់ពួកគាត់។

លោកម៉េត មាសភក្តី បានមានប្រសាសន៍អោយដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាតត្រូវជួយពួកគាត់ភ្លាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ លោក ឃួង ស្រេងបានចាត់អោយលោក នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេសតូច ,ទឹកស៊ីអ៊ីវឬទឹកត្រី១យូរ, ត្រីខ១យូរ និងប្រេងឆា១ដប។ ជាមួយគ្នានេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានអាវឯកសណ្ឋានចំនួន២កំប្លេនិងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ផងដែរ។

លោកម៉េត មាសភក្តី បន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអ្នកធាក់ស៊ីក្លូទាំងនេះ ដោយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង់ ក្នុង១ដង៧ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទី មុន

ផលិតកម្ម​ឧស្សាហកម្ម​វៀតណាម​ កើន​ឡើង​​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech បើកសម្ពោធរោងចក្រនៅខេត្តកំពង់ធំដែលអាចកែច្នៃគ្រាប់ស្វាយចន្ទី១៥០០តោនក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា-គុយបា កំពុងគិតគូរអាហារូបករណ៍សម្រាប់យុវជនសិក្សា​ជំនាញបច្ចេកវិទ្យា នវានុវត្តន៍ សុខភាព និងកីឡា

កីឡា២០ នាទី មុន

ក្រុង​ប៉ារីស បង្កើនវិធានការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្មអំឡុងកីឡាអូឡាំពិក

សេដ្ឋកិច្ច២១ នាទី មុន

មន្ត្រីជាន់ខ្ពស់​អះអាងថា ​កម្ពុជា​ត្រូវត្រៀមខ្លួន​ដោះស្រាយ​បញ្ហាប្រឈម​កង្វះថាមពលអគ្គិសនី​នៅ ​៣ ឆ្នាំ ខាងមុខ​

សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្អែកព្រឹកប្រមុខការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងចេញទៅវិញនៅពេលរសៀល

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

សេដ្ឋកិច្ច៦ ម៉ោង មុន

​កសិដ្ឋានគិរីសួគ៌​ មានសមត្ថភាពផលិតទឹកដោះគោស្រស់​ដល់ ១ ម៉ឺន ៥ ពាន់លីត្រ ​ក្នុងមួយថ្ងៃ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់តែក្តៅ! ណាតូមួយប្រទេស បើកដៃឲ្យអ៊ុយក្រែន យក F-16 វាយប្រហារទឹកដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម