ជីវិតកម្សាន្ដ
តារាថៃ ៤គូ ស្រឡាញ់គ្នាចាក់ទឹកមិនលិច រហូតជាប់ឈ្មោះជាគូស្នេហ៍គំរូ ប្រចាំប្រទេស
ក្នុងវិស័យសិល្បៈ តារាៗលង់ស្រឡាញ់គ្នា យើងអាចមើលឃើញ មិនចេះតិចគូនោះទេ។ យ៉ាងណាមិញ គូស្នេហ៍ដែលអាចរក្សាចំណងស្នេហ៍បានយូររហូតដល់ថ្ងៃចូលរោងការ ឬរៀបការនឹងគ្នាបានយូរឆ្នាំ បែរក្លាយទៅជារឿងកម្រទៅវិញ។
ទោះយ៉ាងណា កម្រមិនមែនមានន័យថាគ្មានទេ! ជាក់ស្ដែងតារាប្រុសស្រី ថៃ ៤គូនេះ ជាគូស្នេហ៍ដែលមហាជនចាត់ទុកជាគូស្នេហ៍ឆ្នើម ដែលគួរយកគំរូតាម ជាពិសេសពួកគេមិនដែលលេចឮព័ត៌មានជម្លោះសូម្បីម្ដង។
Mai Davika និង Ter Chantavit

Mai Davika និង Ter Chantavit ត្រូវបានអ្នកគាំទ្រជាច្រើនដាក់នាមជា “គូស្នេហ៍ដ៏ល្អបំផុត ក្នុងវិស័យសិល្បៈថៃ” ព្រោះតារាប្រុសស្រីមួយគូនេះ សុទ្ធតែមានឈ្មោះល្បីល្បាញ ដូចគ្នា។

គូស្នេហ៍មួយគូនេះបើកបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ ២០១៨ ហើយទទួលបានមតិរិះគន់ជាច្រើន ក្រោយប្រកាសស្នេហាផ្លូវការ។ ដោយសារតារាប្រុស Ter Chantavit មានអាយុលើស Davika ៩ឆ្នាំ ទើបធ្វើឲ្យពួកគេពិបាកគេចផុតពីការនិយាយដើមរបស់មហាជន។ យ៉ាងណាមិញ ពេលវេលាបានបង្ហាញឲ្យឃើញហើយថា គូស្នេហ៍មួយគូនេះ ពិតជាស្រឡាញ់គ្នាស្មោះ ហើយមកទល់នឹងបច្ចុប្បន្នពួកគេទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីទស្សនិកជន។
យោងតាមព័ត៌មានក្នុងស្រុកជាច្រើនបានឱ្យដឹងថា បើសិនម្ចាស់ប្រេនឬកម្មវិធីចង់ជួលគូស្នេហ៍នេះ ឱ្យផ្សព្វផ្សាយផលិតផល ឬចូលរួមព្រឹត្តិការណ៍ណាមួយ ពួកគេត្រូវចំណាយប្រាក់ចំនួន ៥សែនបាតលើអ្នកទាំងពីរ។
Yaya Urassaya និង Nadech Kugimiya

គូស្នេហ៍មួយគូនេះវិញ ក៏មិនអន់ដែរ ពួកគេសុទ្ធតែជាប្រុសស្អាតស្រីស្អាត និងមានទេពកោសល្យជាមួយនឹងកេរ្តិ៍ឈ្មោះសុះសាយមិនចាញ់គ្នា។

ក្នុងឆ្នាំ ២០១០ រឿងភាគ Akkanee’s Heart គឺជាខ្សែភាពយន្តដែលYaya Urassaya និង Nadech Kugimiya សម្ដែងរួមគ្នាលើកដំបូង។ ក្រោយពីរឿងដំបូងចាក់ផ្សាយចប់ អ្នកទាំងពីរតែងតែប៉ះគ្នាជាញឹកញាប់ ក្នុងនាមជាតួឯក រហូតហ្វេននាំគ្នាចំអន់លាន់។ រហូតដល់ឆ្នាំ២០១៩ នៅពេលដែល Yaya បង្ហាញមុខក្នុងកម្មវិធីប្រគុំតន្ត្រីរបស់តារាសម្តែង Nadech លោកបានប្រកាសថា នាងជាគូស្នេហ៍របស់លោក។
Jooy Warattaya និង Push Puttichai

Jooy Warattaya និង Push Puttichai ទទួលបានឱកាសសម្តែងរួមគ្នាលើកដំបូងក្នុងរឿង Bodyguard និងរឿង Superstar ។ ក្រោយមកពួកគេក៏បានស្រឡាញ់គ្នា។ ពេលប្រកាសទំនាក់ទំនងដំបូងៗ គូស្នេហ៍មួយគូនេះ មិនត្រូវបានទស្សនិកគាំទ្រប៉ុន្មានឡើយ ដោយសារតែ Push Puttichai ជាតារាសម្តែងជួរមុខក្នុងប្រទេសថៃ និងមានហ្វេនគាំទ្រច្រើន។ ចំណែកឯក Jooy Warattaya មានវ័យចាស់ជាងមិត្តប្រុសដល់ទៅ ៣ ឆ្នាំ ដែលវាជាបញ្ហាធ្វើឱ្យអ្នកគាំទ្រតែងតែលើកមកវាយប្រហារអ្នកទាំងពីរ។

យ៉ាងណាមិញ ពួកគេនៅតែជ្រើសរើសជឿជាក់ និងកំដរគ្នាទៅវិញទៅមក ដើម្បីជម្នះរាល់ពាក្យចចាមអារ៉ាម។ ចុងបញ្ចប់ពួកគេបានដឹកដៃគ្នាចូលរោងការ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីស្រឡាញ់គ្នាអស់រយៈពេល ៤ឆ្នាំ។
Kimmy Kimberley និង Mark Prin

មិនខុសពីគូស្នេហ៍ដទៃឡើយ ពេលនៅជាមួយគ្នាដំបូង Kimmy Kimberley និង Mark Prin មិនបានបើកចំហរថាពួកគេជាគូស្នេហ៍ឡើយ។

តាមរយៈភាពយន្តដែលធ្លាប់សម្ដែងជាមួយគ្នាជាច្រើនរឿងដូចជា Lovely Maid, Secret Love Online ឬ Journey to Find Love and Justice ។ល។ បានជំរុញឱ្យ Kimberley និង Mark ទទួលបានសេចក្តីស្រឡាញ់ពីទស្សនិកជនពេញទំហឹង និងប្រាថ្នាឱ្យពួកគេក្លាយជាគូស្នេហ៍ពិត។ លុះមកឆ្នាំ២០១២ សារព័ត៌មានបានចុះផ្សាយថា Kimmy Kimberley និង Mark Prin ជាគូស្នេហ៍នឹងគ្នា។

ស្នេហាពួកគេក៏មានឧបសគ្គជាច្រើនប្រឈមផងដែរ។ ប៉ុន្តែពួកគេតែងប្រឈមមុខនឹងភាពចម្រូងចម្រាស ហើយប្រកាន់ភាពជឿជាក់ និងក្ដីស្រឡាញ់ឱ្យគ្នា ដោយបានរួមរស់ជាមួយគ្នាយ៉ាងស្ងៀមស្ងាត់អស់រយៈពេល ៩ ឆ្នាំមកហើយ។ កាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ តារាប្រុស Mark Prin បានសុំ Kimberley រៀបការជាផ្លូវការហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយបាត់បង់កូនប្រុស Ronaldo ប្រកាសឈ្មោះកូនស្រីដែលនៅរស់
ចុចអាន៖ ថៃ តែងតាំងបវរកញ្ញារបស់ខ្លួនឱ្យកាន់តំណែង Miss Grand មីយ៉ាន់ម៉ា ឆ្នាំ២០២២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


