ជីវិតកម្សាន្ដ
ក្រោយបាត់បង់កូនប្រុស Ronaldo ប្រកាសឈ្មោះកូនស្រីដែលនៅរស់
ថ្មីៗនេះ Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez បានប្រកាសឈ្មោះកូនស្រីជាស្រឡាញ់ បន្ទាប់ទារិកាមានអាយុជិត ១ខែ។ កាលពី ៣សប្ដាហ៍មុន គូស្នេហ៍នេះបានបាត់បង់កូនប្រុស កំលុងពេលសម្រាល ប៉ុន្តែជាសំណាងល្អបងស្រីភ្លោះរបស់ទារកមានសុវត្ថិភាពល្អ ហើយពួកគេទើបតែទម្លាយឈ្មោះរបស់នាង កាលពីម្សិលមិញនេះ ស្ដាប់ទៅពិរោះម្យ៉ាង។

នាងតូចនេះ ឈ្មោះថា Bella Esmeralda ។ កាលពីនៅថ្ងៃទី១៨ ខែមេសា កន្លងទៅ Bella Esmeralda បានសម្រាលជាមួយនឹងប្អូនប្រុសភ្លោះរបស់នាង ប៉ុន្តែជាអកុសលប្អូនប្រុសភ្លោះមិនទាន់បានឃើញពន្លឺថ្ងៃផង គេក៏បានស្លាប់ទៅវិញ។ យ៉ាងណាមិញ កូនស្រីភ្លោះរបស់ CR7 នាងមានសុខភាពល្អ និងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។

ជាមួយគ្នានេះ ក្រោយទៅដល់ផ្ទះវិញ កីឡាករបាល់ទាត់ Ronaldo បានបង្ហោះរូបជួបជុំគ្រួសារ ដើម្បីអបអរដល់កូនស្រីជាទីស្រឡាញ់ និងសារថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលបានជួយរំលែកទុក្ខដល់គ្រួសាររបស់លោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ថៃ តែងតាំងបវរកញ្ញារបស់ខ្លួនឱ្យកាន់តំណែង Miss Grand មីយ៉ាន់ម៉ា ឆ្នាំ២០២២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


