ព័ត៌មានអន្ដរជាតិ
WHO និយាយថា វិធីសាស្ត្រកូវីដសូន្យរបស់ចិនគ្មាននិរន្តរភាពទេ
យុទ្ធសាស្ត្រកូវីដសូន្យដ៏ល្បីរបស់ប្រទេសចិនដើម្បីកម្ចាត់កូវីដ-១៩គឺគ្មាននិរន្តរភាពទេ។ នេះជាការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ៍ ទី១០ ខែឧសភា និងបន្ថែមថា ខ្លួនបានប្រាប់ទីក្រុងប៉េកាំងរួចហើយ និងអំពាវនាវឲ្យមានការផ្លាស់ប្តូរគោលការណ៍។
ចិនបានដាក់ចេញវិធានការយ៉ាងតឹងតែងដើម្បីកម្ចាត់កូវីដ-១៩ ជាពិសេសរឹតបន្តឹងខ្លាំងនៅទីក្រុងសៀងហៃដែលមានប្រជាជន២៥លាននាក់ជាកន្លែងទទួលរងការរាតត្បាតខ្លាំងពីកូវីដនៅប្រទេសចិន។

ការបិទខ្ទប់ដ៏តឹងរ៉ឹងនៅទីក្រុងសៀងហៃបានធ្វើឲ្យប្រជាជនមានការខឹងសម្បារ និងរហូតដល់មានការចេញតវ៉ាទៀតផងដែលជាកន្លែងសេដ្ឋកិច្ចធំសំខាន់ត្រូវបានរឹតត្បិតដោយគោលការណ៍កូវីដសូន្យ ខណៈចលនានៅទីក្រុងប៉េកាំងត្រូវបានរឹតបន្តឹងបន្តិចៗម្តង។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសន្និសីទកាសែតមួយថា ៖«នៅពេលយើងនិយាយអំពីយុទ្ធសាស្ត្រកូវីដសូន្យ យើងមិនគិតថា វាមាននិរន្តរភាពទេ។ កំពុងពិចារណាអំពីឥរិយាបថនៃវីរុសឥឡូវនេះ ហើយអ្វីដែលយើងរំពឹងទុកនាពេលអនាគត»។
«យើងបានពិភាក្សាគ្នាអំពីបញ្ហានេះជាមួយអ្នកជំនាញចិន ហើយយើងបានបង្ហាញថា យុទ្ធសាស្ត្រនឹងមិនមាននិរន្តរភាពទេ»។ លោកបានបញ្ជាក់ និងបន្ថែមថា «ការផ្លាស់ប្តូរយុទ្ធសាស្ត្រនឹងពិតជាសំខាន់ណាស់»។
សៀងហៃគឺជាទីក្រុងធំជាងគេបំផុត និងសេដ្ឋកិច្ចសំខាន់បំផុតរបស់ចិន។ គោលការណ៍កូវីដសូន្យបានប៉ះពាល់ដល់សេដ្ឋកិច្ចជាថ្មីដែលទើបតែចាប់ផ្តើមងើបឡើងពីការវាយប្រហារដោយកូវីដកាលពីដំបូង។
លោក Michael Ryan នាយកគ្រាអាសន្នរបស់ WHO បាននិយាយថា ៖«យើងខ្ញុំត្រូវការតុល្យភាពចំពោះវិធានការគ្រប់គ្រងប្រឆាំងនឹងផលប៉ះពាល់លើសង្គម។ ផលប៉ះពាល់លើសេដ្ឋកិច្ច ហើយមិនមែនតែងតែក្រិតតាមខ្នាតស្រួលៗនោះទេ»។
លោកបន្តថា វិធានការកម្ចាត់កូវីដគួរតែបង្ហាញពីការគោរពចំពោះសិទ្ធិបុគ្គល និងសិទ្ធិមនុស្ស។
អំពាវនាវឲ្យមានគោលការណ៍ប្រកបដោយថាមវន្ត បត់បែន និងរហ័សរហួន លោក Ryan បានលើកឡើងថា ការឆ្លើយតបពីដំបូងចំពោះវិបត្តិនៅក្នុងប្រទេសជាច្រើនបង្ហាញថា កង្វះនៃការសម្របខ្លួនគឺបានបណ្តាលឲ្យមានគ្រោះថ្នាក់ច្រើនណាស់។
លោកស្រី Maria Van Kerkhove ប្រធានបច្ចេកទេសរបស់ WHO លើការទប់ស្កាត់ជំងឺកូវីដបាននិយាយថា ទូទាំងពិភពលោក វាមិនអាចទៅរួចទេដើម្បីបញ្ឈប់ការចម្លងទាំងអស់នោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


