កីឡា
គ្រូ U-23 កម្ពុជា ថាចាញ់សិង្ហបុរី ១-០ ម្សិលមិញ ដោយសារកូនក្រុមខ្វះការទំនាក់ទំនងគ្នា
ក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំកម្ពុជា បានប្រកួតចាញ់ សិង្ហបុរី ដោយលទ្ធផល ១-០ ក្នុងជំនួបទី ២ ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ។
បរាជ័យនេះបានធ្វើឱ្យ លោក Ryu Hirose គ្រូបង្វឹកនៃក្រុម U-23 កម្ពុជា បង្ហើបឱ្យដឹងថា គឺដោយសារកង្វះនៃការទំនាក់ទំនងគ្នា ទើបនាំបរាជ័យ ជាពិសេសលើការបញ្ចប់ទី។

លោក Ryu Hirose បាននិយាយក្រោយចប់ការប្រកួតថា៖ «នេះគឺជាការប្រកួតដ៏លំបាកមួយ។ យើងខកខានឱកាសល្អៗជាច្រើន ហើយត្រូវទទួលបានលទ្ធផលដ៏ក្រៀមក្រំ។ ការទំនាក់ទំនងគ្នារវាងកីឡាករគឺមិនល្អ នោះហើយជាមូលហេតុដែលធ្វើឲ្យការទាត់បញ្ចប់ទីមិនសូវល្អ ហើយការបញ្ចូនបាល់ក៏មិនល្អដូចគ្នា។ យើងនឹង ធ្វើការកែតម្រូវ។ យើងក៏មិនមានសំណាងក្នុងការបញ្ចប់ទី នេះប៉ះពាល់ដល់អារម្មណ៍របស់កីឡាករ។ ខ្ញុំសង្ឃឹមថាកីឡាករនឹងមានភាពចាស់ទុំជាងមុន។»
ក្នុងការប្រកួតកម្ពុជា ព្យាយាមដាក់សម្ពាធទៅលើសិង្ហបុរី ជាមួយនឹងឱកាសទាត់ទីច្រើនជាងនៅត្រឹមដើមវគ្គទី១។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទី ៣៦ សិង្ហបុរីឯណោះវិញបានរកគ្រាប់បាល់នាំមុខមុនដោយតែតបញ្ចូលទីដោយកីឡាករ Saifullah Akbar។ បន្ទាប់មកទៀតកម្ពុជា ព្យាយាមរកគ្រាប់បាលតាមស្មើផងដែរប៉ុន្តែការស៊ុតរបស់កីឡាករ ញាន សុស៊ីដាន បានប៉ះនឹងបង្គោលទី ពេលវេលាដែលសេសសល់គ្រាប់បាល់នៅតែមិនកើតឡើង នាំឱ្យសិង្ហបុរី នាំមុខ កម្ពុជា ១ ទល់ ០ នៅវគ្គទី ១។
ចុលដល់វគ្គទី ២ កម្ពុជា ដែលត្រូវការគ្រាប់បាល់មកវិញជាចាំបាច់ បានដាក់សម្ពាធមកលើសិង្ហបុរី ភ្លាមៗក្រោយកែបាល់ ប៉ុន្តែពុំអាចធ្វើបានសម្រេចឡើយជាមួយនឹងឱកាសម្ដងជាពីរដង រួមទាំងបុកបង្គោលទីដូចគ្នា។ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ សិង្ហបុរី ១-០។
ដោយឡែកគ្រូ U-23 សិង្ហបុរីវិញក៏បានលើកឡើងជុំវិញជ័យជម្នះដែរថា៖ «យើងមិនចុះចាញ់ទេ យើងរាងមានសំណាងបន្តិច។ យើងបានផ្តោតអារម្មណ៍រយៈពេល ៩០ នាទី ធ្វើតាមបច្ចេកទេស។ ជ័យជម្នះបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃការប្រកួត។ បន្ទាប់ពីការប្រកួតដំបូង វាពិតជាអកុសលណាស់។ យើងរៀនលេងឱ្យបានកាន់តែល្អ យើងឆ្លៀតឱកាសល្អៗ។ យើងសក្តិសមនឹងឈ្នះ។»

សូមបញ្ជាក់ថា លទ្ធផលនេះធ្វើឱ្យកម្ពុជា ចុះមកឈរនៅលេខ ៤ ក្រោយប្រកួត ២ ដង ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ ហើយប្រកួតបន្ទាប់ត្រូវជួបថៃ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ ខណៈសិង្ហបុរី ឈរនៅលេខ ២ មាន ៦ ពិន្ទុ ក្រោយប្រកួត ៣ ដង ឈ្នះ ២ និងចាញ់ ១ ខណៈប្រកួតបន្ទាប់ត្រូវជួបម៉ាឡេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


