Connect with us

កីឡា

គួន ម៉ុម ផ្តាំទៅ សុវណ្ណនាថ លេងទម្រង់អ្វីក៏ព្រមឲ្យតែលក្ខណៈអាជីព

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ឆ្នើម គួន ម៉ុម បាន​យល់​ព្រម​ទទួល​​គ្រប់​ទម្រង់​សម្រាប់​ជំនួប​មិត្តភាព​ជា​មួយ​អ្នក​លេងបាល់ទះ​ដ៏​ល្បី រ៉េត សុវណ្ណនាថ ប៉ុន្តែ​សំណូម​ពរ​ឲ្យ​លេង​លក្ខណៈ​ស្តង់ដាអាជីព​ដើម្បី​ជា​គំរូ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉េត សុវណ្ណនាថ បាន​​ប្រកាស​ជួប​​សមាជិក​វិសាខា គួន ម៉ុន និង​មិត្តរួម​អាជីព​មួយ​ចំនួន​ទៀត​សម្រាប់​​ជំនួប​មិត្តភាព​ខ្លាំង​ប៉ះ​ខ្លាំង​​ដែល​អាច​ជា​៣​ទល់​៣ ឬ​៤​ទល់​៤​​ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ទាំង​សាមី​ខ្លួន និង​ដល់​អ្នក​ទស្សនា។ ទោះ​បី​ជា​យ៉ាង​ណា សុវណ្ណនាថ មិន​មែន​ជា​កីឡាករ​​លេង​បាល់ទះ​លក្ខណៈ​អាជីព និងស្តង់ដា​អន្តរជាតិ​ទេ ខណៈ​ គួន ម៉ុម ជា​កីឡាករ​បាល់ទះ​អាជីព​ពិត​ប្រាកដ។

ក្នុង​បទ​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន​«កម្ពុជា​ថ្មី» គួន ម៉ុម បាន​និយាយ​ថា ៖«ភាគរយ​តិច​​ និយាយ​​បង្ហើប​តិចចុះ ប្រហែល​ជា​ចប់​លីគ អត់​អាច​មាន​ពេល​ជា​មួយ​គាត់​ (សុវណ្ណនាថ) ច្រើន​ទេ ពី​ព្រោះ​លាក់​ប្រទេស​សិន​ដែល​ត្រូវ​ទៅ សុំ​លាក់​សិន តែ​ចុះ​កុងត្រា​រួចហើយ។ ចប់​ប្រកួត​លីគ​នេះ​គឺ​ពេល​ខ្លី​មែន​ទែន ត្រូវ​លេង​ពាន​ខែ​មីនា​មួយ​ទៀត ចាំ​មើល​ជាក់​ស្តែង​សិន។ ប៉ុន្តែ​បើ​គាត់​ទទូច​ចង់​បែប​នេះ ឲ្យ​តែ​ប៉ះ​សេ​ដាច់ អាច​ខ្ញុំ​ឆ្លង​ទៅ​ថ្នាក់​ដឹក​នាំ​ដើម្បី​សុំ​យោបល់​ដើម្បី​លេង​មិត្ត​ភាព​ជា​មួយ​គាត់ ដើម្បី​ឲ្យ​សកម្មភាព​បាល់ទះ​កាន់​តែ​ផុសផុល​ទៀត តែ​ខ្ញុំ​ត្រូវ​ការ​លេង​បែប​ស្តង់ដា។ គាត់​រើស​អី យក​ពី​ខាង​ណា រើស​ចុះ​ ​ឲ្យ​តែ​លក្ខណៈ​ប៉ះ​សេស្តង់ដា ព្រោះ​ខ្ញុំ​ចង់​បង្ហាញ​លក្ខណៈ​អាជីព បច្ចេកទេស​ល្អ​ៗ​​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​​​រៀន​សូត្រ​តាម​»។

«យើង​អត់​បន្ទោស​គាត់​ទេ ដោយសារ​​គាត់​មិន​មែន​ជា​អ្នក​ហាត់អាជីព​ អីចឹងបំណាច់​យើង​លេង បង្ហាញ​ជា​វីដេអូ​​ហើយ យើង​គួរ​នាំ​គ្នា​លេង​លក្ខណៈ​ស្តងដា អាជីព បច្ចេកទេស​​ល្អ​ៗ​​ដើម្បី​ជា​គំរូ​ក្នុង​ការ​ផ្សព្វផ្សាយ។ លេង​ប៉ុន្មាន​ទល់​ប៉ុន្មាន ខ្ញុំ​ទទួល​តែ​ទាំង​អស់​ហ្នឹង ហើយ​ដឹង​តែ​ជួប​គាត់​ហើយ ពី​ព្រោះ​គាត់​ឆ្លង​ទ្វីប​​ចង់​ជួប​យើង។ ខ្ញុំ​សូម​ផ្ញើ​ជូន​បង សុវណ្ណនាថ បន្ទាប់​ពី​ខ្ញុំ​ជួយ​ក្លិប​ក្នុង​តេជោលីគ​រួច​រាល់ ខ្ញុំ​នឹង​ឆ្លៀង​លេង​ជា​មួយ​បង ដើម្បី​ឲ្យ​បង​​សប្បាយ​ចិត្ត ព្រោះ​គាត់​ខំ​ឆ្លង​ទ្វីប​មក ចង់​ជួប​ពួក​ខ្ញុំ​២ខែ​ហើយ»។

កាល​ពី​ប៉ុន្មាន​ខែ​មុន រ៉េត សុវណ្ណនាថ បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជា​មួយ​ភរិយា ប៉ុន្មាន​ថ្មី​ៗ​នេះ​រូប​គេ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​មួយ​នឹង​ការ​ប្រកួត​ចង់​ជួបតារា​បាល់ទះ​ឆ្នើម គួន ម៉ុម។

គួន ម៉ុម កំពុង​ជួយ​ក្លិប​បាល់ទះ​វិសាខា​ទទួល​បាន​ជ័យជម្នះ​១៨​លើក​ជាប់​គ្នា​ក្នុង​លីគ​បាល់ទះ​កំពូល​កម្ពុជា ហើយ​ជា​ក្រុម​ដែល​ត្រូវ​បាន​គេ​រំពឹង​ក្លាយ​ជា​ជើង​ឯកតេជោលីគ​រដូវ​កាលដំបូង​នេះ។ ជា​ពិសេស​រូប​គេ​បាន​បង្ហើប​ពី​ការ​ចុះ​កុងត្រារួច​រាល់​ក្នុង​ការ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មេបញ្ជាការសឹករងបាត់ដំបងបានទទួលមរណភាពដោយជំងឺគាំងបេះដូង

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម