កីឡា
គ្រូ U-23 កម្ពុជា ស្ដាយឱកាសទាត់ចូលទីថៃ ដែលលោករំពឹងថាអាចផ្លាស់ប្ដូរការប្រកួត
ក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំកម្ពុជា បានប្រកួតចាញ់ ថៃ ដោយលទ្ធផល ៥-០ ក្នុងជំនួបទី ៣ ពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ។

ក្នុងការប្រកួតនេះពិតជាស្វិតស្វាញខ្លាំង ដោយចំណាយពេលមិនដល់ ៥ នាទី ពោលគឺនៅនាទីទី ៤ ថៃ បានបើកការនាំមុខមុនដោយកីឡាករ Chonnapat Buaphan។ ក្រោយ ថៃ នាំមុខ កម្ពុជា បានព្យាយាមរកគ្រាប់បាល់មកវិញជាមួយឱកាសមួយចំនួនជាក់ស្ដែង សៀង ចន្ធា, ណារ៉ុង កក្កដា និងជា សុខម៉េង មានឱកាសទាត់ដូចគ្នា ប៉ុន្តែធ្វើមិនបានសម្រេច។ លុះចូលដល់នាទី ៣១ ថៃ បានបន្ថែមគ្រាប់បាល់ទី ២ ធ្វើបានសម្រេចដោយកីឡាករ Korawich Tasa។ រំលងបាន ១០ នាទីក្រោយមក Worachit Kanitsribampen បានបន្ថែមគ្រាប់ទី ៣ ឲ្យ ថៃ ខណៈពេលវេលាដែលសេសសល់គ្រាប់បាល់នៅតែមិនកើតឡើង នាំឲ្យ ថៃ នាំមុខ កម្ពុជា ៣ ទល់ ០ នៅវគ្គទី ១។

ចូលដល់វគ្គទី ២ ថៃ បានបន្តបង្កើនសន្ទុះរបស់ខ្លួនរហូតដល់អាចរកគ្រាប់បាល់បាន ២ គ្រាប់បន្ថែមទៀត នៅនាទី ៧២ និង ៨៨ ដោយកីឡាករ Patrik Gustavsson ទាំង ២ គ្រាប់ ដែលធ្វើឲ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ ថៃ ០-៥។
បរាជ័យនេះបានធ្វើឲ្យ លោក Ryu Hirose គ្រូបង្វឹក នៃក្រុម U-23 កម្ពុជា យល់ឃើញថាជារឿងនឹកស្មានមិនដល់ ខណៈ កម្ពុជា ក៏មានឱកាសច្រើន ហើយស្ទើរតែអាចធ្វើការប្រកួតប្រែប្រួល។

លោក Ryu Hirose បាននិយាយក្រោយចប់ការប្រកួតថា ៖ «ការប្រកួត ០-៥ ថ្ងៃនេះ គឺជាអ្វីដែលយើងមិននឹកស្មានដល់។ នៅដើមវគ្គទី ១ យើងមានឱកាសច្បាស់លាស់ជាច្រើនក្នុងការឈានទៅបង្កើតគ្រាប់បាល់។ ប្រសិនបើពួកគេបានទាត់បញ្ចូលទី ស្ថានភាពអាចនឹងខុសគ្នា។»
លោកបានបន្តថា ៖ «តំបន់បម្រើ និងការពារ ធ្វើមិនបានល្អទេនៅថ្ងៃនេះ។ ការប្រកួតបន្ទាប់នឹងត្រូវពិចារណា។ សង្ឃឹមថាតាមរយៈការប្រកួតនេះ កីឡាករនឹងមានភាពចាស់ទុំជាងមុន។ យើងនឹងព្យាយាមស្វែងរកអ្វីដែលប្រសើរជាងនេះសម្រាប់តំបន់បម្រើ និងការពារ»។
សូមបញ្ជាក់ថា លទ្ធផលនេះធ្វើឲ្យ កម្ពុជា ចុះមកឈរនៅលេខ ៤ និងអស់ឱកាសឡើងជុំបន្តហើយ ក្រោយប្រកួត ៣ ដង ឈ្នះ ១ និងចាញ់ ២ មាន ៣ ពិន្ទុ ហើយប្រកួតបន្ទាប់ត្រូវជួបម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ គឺជាការប្រកួតបង្គ្រប់កិច្ច៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


