ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បញ្ជាឲ្យអ្នកកើតកូវីដ ខ្ពុរមាត់ជាមួយទឹកអំបិល ដើម្បីព្យាបាល (មានវីដេអូ)
លោក គីម ជុងអ៊ុន បានប្រាប់អ្នកជំងឺកូវីដរបស់កូរ៉េខាងជើងឲ្យ ខ្ពុរមាត់ជាមួយទឹកអំបិល ដើម្បីព្យាបាលមេរោគនេះ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូង អំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈក្រុមអ្នកជំនាញព្រមានថា វិបត្តិនេះអាចបំផ្លិចបំផ្លាញប្រទេសមួយ ដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅមានកម្រិត និងគ្មានកម្មវិធីវ៉ាក់សាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, មនុស្សជាង១លាននាក់ បានធ្លាក់ខ្លួនឈឺដោយសារអ្វីដែលទីក្រុងព្យុងយ៉ាងកំពុងសំដៅថាជា “គ្រុនក្តៅ” ថ្វីបើមេដឹកនាំលោក គីម បញ្ជាឲ្យបិទប្រទេសក្នុងគោលបំណងដើម្បីបន្ថយការរីករាលដាលនៃមេរោគក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ថ្នាំដែលផលិតដោយរដ្ឋ មិនបានប្រគល់ទៅដល់មនុស្សឆាប់រហ័ស ឬត្រឹមត្រូវនោះទេ។
ដោយសារតែគ្មានយុទ្ធនាការចាក់ថ្នាំបង្ការទូទាំងប្រទេស និងកម្មវិធីព្យាបាលជំងឺកូវីដ១៩, ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានលើកទឹកចិត្តអ្នកជំងឺឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអង់ទីប៊ីយោទិច ក៏ដូចជាវិធីព្យាបាលតាមផ្ទះ ដូចជាខ្ពុរមាត់ជាមួយទឹកអំបិល ឬផឹកតែ Lonicera ឬតែស្លឹកផងដែរ។

ដោយឡែក ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល ដែលទទួលខុសត្រូវចំពោះទំនាក់ទំនងឆ្លងព្រំដែន បាននិយាយថា ខ្លួនបានស្នើឲ្យមានកិច្ចពិភាក្សាកម្រិតការងារ ដើម្បីផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត រួមទាំងវ៉ាក់សាំង ម៉ាស និងឧបករណ៍ធ្វើតេស្ត ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសផងដែរ ប៉ុន្តែកូរ៉េខាងជើងមិនអើពើឡើយ។
សំណើនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និយាយថា លោកនឹងខិតខំដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ។ កូរ៉េខាងត្បូង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់វ៉ាក់សាំងកូវីដ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, GBnews
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


