Connect with us

ជីវិតកម្សាន្ដ

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវជ្រើសរើសជា តួអង្គឯកក្នុងភាពយន្តហូលីវូដលើកដំបូង

បានផុស

នៅ

នេះពិតជាដំណឹងដ៏រំភើប និងអបអរខ្លាំងណាស់ ខណៈអ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី ខែ​មុន្នី នឹងត្រូវបានជ្រើសរើសជាតួអង្គ​ឯក ​ក្នុង​ខ្សែភាពយន្តហូលីវូដថ្មីមួយនៅ​ក្នុង​សហរដ្ឋ​អាមេ​រិក ដែលនោះគឺជាការសម្ដែងតួអង្គឯកលើកដំបូង​របស់​អ្នក​អង្គ​ម្ចាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈដំណឹងភ្ញាក់ផ្អើនេះត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើផេកហ្វេសប៊ុកដែលមានឈ្មោះថា “ស្រលាញ់” សម្តេច​រាជបុត្រី​ព្រះ​អនុជន រោត្តម អរុណរស្មី កាលពីថ្មីៗនេះ​។

ប្រភពបានលើកឡើងថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី និងត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយនៅសហរដ្ឋអាមេរិចដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។

អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Tos cano ។

គួរបញ្ចាក់ថា អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម កែវ ពុទ្ធរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១២ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម