ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន Takaichi បដិសេធមិនឲ្យស្ត្រីអាចស្នងរាជ្យ
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងកាលពីថ្ងៃសុក្រថា លោកស្រីជំទាស់នឹងការផ្លាស់ប្តូរច្បាប់ស្នងរាជ្យរបស់គ្រួសាររាជវង្ស ដែលបច្ចុប្បន្នអនុញ្ញាតឱ្យតែបុរសប៉ុណ្ណោះដែលអាចឡើងគ្រងរាជ្យបាន។

យោងតាម AFP ចុះផ្សាយថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៦, ជាក់ស្តែងក្នុងប្រទេសជប៉ុនក្នុងត្រកូលស្តេចមានតែកូនចៅក្នុងគ្រួសារជាបុរសប៉ុណ្ណោះដែលអាចឡើងគ្រងរាជ្យបល្ល័ង្ក នាពេលបច្ចុប្បន្នបាន។
ដោយសារតែព្រះចៅអធិរាជ Naruhito ព្រះជន្ម៦៦ព្រះវស្សា មានបុត្រីតែមួយអង្គប៉ុណ្ណោះ ក្តីសង្ឃឹមសម្រាប់ការបន្តគ្រួសារអធិរាជគឺស្ថិតនៅលើព្រះអង្គម្ចាស់ Hisahito ដែលជាបុត្រាច្បងរបស់ព្រះអង្គម្ចាស់ Akishino ដែលជាប្អូនប្រុសរបស់អធិរាជ Naruhito។
លោកស្រី Takaichi ប្រាប់សភាកាលពីថ្ងៃសុក្រថា «មានក្រុមអ្នកជំនាញមួយក្រុមក្នុងឆ្នាំ២០២១ រកឃើញហេតុផលសមស្របក្នុងការកំណត់ថាមានតែកូនចៅប្រុសក្នុងខ្សែរាជ្យវង្សទទួលបានសិទ្ធិពេញលេញបន្តពូជពង្សអធិរាជ»។ លោកស្រី គាំទ្រការលើកឡើងនេះ!
លោកស្រីបន្តថា៖ «រដ្ឋាភិបាល និងខ្ញុំផ្ទាល់ផងដែរ គោរពរបាយការណ៍លើកឡើងនេះ»។
លោកស្រីធ្លាប់បានព្រមានថា ការកែសម្រួលច្បាប់ស្នងរាជ្យរបស់គ្រួសារអធិរាជគឺជាបញ្ហាបន្ទាន់ ដែលគួរយកចិត្តទុកដាក់ ទោះបីជារឿងនេះទំនងជាពាក់ព័ន្ធនឹងការទទួលយកអ្នកថ្មីក៏ដោយ។
ប្រពៃណីដែលកំណត់ថាមានតែបុរសដែលអាចបន្តតាមខ្សែរាជវង្សបាន មានអាយុកាល ២ ៦០០ឆ្នាំមកហើយ។
យ៉ាងណាមិញ ការស្ទង់មតិពីសាធារណជនបង្ហាញថាមានការយល់ស្របជាច្រើន ដែលចង់ឱ្យស្ត្រីឡើងគ្រងរាជ្យម្ដង។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានជជែកវែកញែកពីច្បាប់ស្នងរាជ្យក្នុងខ្សែរាជវង្សអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដោយធ្លាប់មានគណៈកម្មាធិការរដ្ឋាភិបាលមួយក្នុងឆ្នាំ២០០៥ បានណែនាំច្បាប់ឱ្យប្រគល់រាជ្យទៅកូនច្បងដោយមិនគិតពីភេទឡើយ។
ការណ៍នេះហាក់ដូចជាបានត្រួសត្រាយផ្លូវសម្រាប់បុត្រីរបស់ព្រះចៅអធិរាជ គឺព្រះនាង Aiko ដើម្បីឡើងគ្រងរាជ្យ។ ប៉ុន្តែចាប់តាំងពីការប្រសូតរបស់ព្រះអង្គម្ចាស់ Hisahito ក្នុងឆ្នាំបន្ទាប់មក រឿងនេះក៏ស្ងាត់ស្ងៀមទៅវិញ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


