ជីវិតកម្សាន្ដ
មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ សុគន្ធ នីសា ត្រូវមហាជនហៅថា រាជិនីមនោសញ្ចេតនា
តារាចម្រៀងចាស់វស្សា អ្នកនាង សុគន្ធ នីសា ដែលគ្រប់គ្នាកោតសរសើរពីសម្រស់ និងទឹកដមសំឡេងដ៏ក្រអួនក្រអៅរហូតដល់មានមហាជនដាក់រហស្សនាមឲ្យថា ជារាជិនីមនោសញ្ចេតនាប្រចាំប្រទេស។

អ្នកនាង សុគន្ធ នីសា កើតថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៨៣ នៅខេត្តក្រចេះ ហើយអ្នកនាងបានចាប់ផ្ដើមជីវិតលើវិថីសិល្បៈនៅក្នុងឆ្នាំ ២០០៣។ អស់រយៈពេលជិត ២០ ឆ្នាំ អ្នកនាង សុគន្ធ នីសា បានជ្រកក្រោមផលិតកម្មដូចជា៖ រស្មីស្ទឹងសង្កែ, ស្ប៉ាក, ហង្សមាស និងថោន។ លើសពីនេះទៅទៀត អ្នកនាងក៏ជាតារាចម្រៀងស្រីមានសមត្ថភាពសម្ដែងខ្ពស់ ជាពិសេសតួបែបកម្សត់ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរពីទេពកោសល្យបូករួមជាមួយទឹកមុខដ៏ស្រទន់របស់នាង។ នៅឆ្នាំ ២០១២ អ្នកនាង សុគន្ធ នីសា ក៏បានឈ្នះពានរង្វាន់ តារាចម្រៀងមនោសញ្ចេតនា ក្នុងកម្មវិធីអាណាចក្រតារា។ទន្ទឹមនឹងនេះ សុគន្ធ នីសា ក៏បានចូលរួមសម្ដែងខ្សែភាគយន្តចំនួន ២ ដែលផ្ទុះការគាំទ្រជោគជាំនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស គឺរឿង សិសិររដូវក្នុងបេះដូង នៅឆ្នាំ ២០១៧ និងរាជិនីភូមិគ្រឹះ នៅឆ្នាំ ២០១៩។


ដោយសន្ទុះនៃការគាំទ្រមិនថមថយរបស់អ្នកនាង សុគន្ធ នីសា ក្រោយរួមរស់ជាមួយផលិតកម្មថោនអស់រយៈពេល ៣ ឆ្នាំ អ្នកនាងក៏វិលត្រឡប់មកទ្រនំដើមផលិតកម្មហង្សមាស ហើយបានក្ដោបក្ដាប់តំណែងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១។ គួររំលឹកថា អ្នកនាង សុគន្ធ នីសា បានចាប់ដៃបុរសក្នុងក្ដីស្រមៃចូលរោងជ័យកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៧ ហើយមកដល់ពេលនេះអ្នកនាងនូវមិនទាន់មានបុត្រនៅឡើយនោះទេ៕



អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់