ជីវិតកម្សាន្ដ
បទថ្មី សុគន្ធ នីសា « ចង្ហាន់បាត់គូ » ចាក់ដោតអារម្មណ៍អ្នកស្តាប់ សូម្បីតែមិនជាប់សាច់ឈាមនឹងវីរកងទ័ពពលី
« ចង្ហាន់បាត់គូ » បទចម្រៀងថ្មីរបស់រាជិនីចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា ធ្វើឱ្យសាធារណជនពោលថាក្តុកក្តួល ស្រណោះជីវិតវីរកងទ័ពពលី ក៏ដូចជាក្រុមគ្រួសារកងទ័ព តាមរយៈអត្ថន័យពេញដោយទុក្ខសោក និងសេចក្តីនឹករលឹកដល់ឧត្តមស្វាមី ដែលបានពលីក្នុងបូរណភាពការពារដែនអធិបតេយ្យជាតិកម្ពុជាថ្មីៗនេះ។

បើតាមមតិក្នុងវីដេអូចម្រៀងមួយបទនេះ សាធារណជនភាគច្រើនដែលមិនជាប់ពាក់ព័ន្ធនឹងវីរកងទ័ពផង បានបញ្ចេញមតិក្នុងន័យតែមួយថា “ត្រឹមអ្នកដទៃ ស្ដាប់ហើយបេះដូងចុកអួល ចុះទំរាំគ្រួសារវីរកងទ័ព តើពួកគាត់ឈឺយ៉ាងណាទៅ” ។
ទន្ទឹមនឹងអត្ថន័យធ្វើឱ្យកើតក្តីរំជួលចិត្ត កវីនិពន្ធចម្រៀងមួយបទនេះ ក៏លើកឡើងផងដែរថា “ស្តាប់បទនេះហើយ សូមបងប្អូនមួយចំនួនមានស្មារតីជាតិនិយមឡើងវិញ សូមយល់ពីការឈឺចាប់ក្នុងនាមជាកូនខ្មែរតែមួយ និងគ្រួសារវីរកងទ័ពខ្មែរ ជាពិសេសការលះបង់របស់វីរកងទ័ព ភ្ជុំនេះ ទៅវត្តកុំភ្លេចឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ ដែលបានពលីជីវិតក្នុងការការពារជាតិមាតុភូមិយើងបានទៅកាន់សុគតិភព”។
គួរជម្រាបថា « ចង្ហាន់បាត់គូ » ជាបទថ្មី និពន្ធទំនុកច្រៀងដោយកវីនិពន្ធឆ្នើម ស៊ិន ធារី និងនិពន្ធបទភ្លេងដោយកវីនិពន្ធ មាស សុគន្ធ ខណៈទើបតែបញ្ចេញបទនេះជាផ្លូវការកាលពីរសៀលម្សិលមិញនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


