ជីវិតកម្សាន្ដ
ចម្រៀងរួមគ្នា នីសា-រ៉ូលីន បទ«កាឌិនហយ» កាន់តែអង្រួនបេះដូងអ្នកគាំទ្រ ក្រោយចេញ Full MV
បទចម្រៀង «កាឌិនហយ» កាន់តែទទួលបានការពេញចិត្តពីមហាជន បន្ទាប់ពីបានបញ្ចេញ Full MV ជាផ្លូវការ នៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយបាននាំយកបរិយាកាសសប្បាយរីករាយ សមស្របនឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលកំពុងខិតជិតមកដល់ ខណៈមានការចែករំលែក និងបញ្ចេញមតិសរសើរជាបន្តបន្ទាប់ចំពោះស្នាដៃចម្រៀងមួយនេះ។

កាលពីឆ្នាំមុន តារាទាំងពីរនេះក៏ធ្លាប់បង្កើតភាពកក្រើកម្តងរួចមកហើយ តាមរយៈបទ «ចាក់ក្រឡេកទយ» ដែលទទួលបានអ្នកទស្សនារហូតដល់ ១០លានដង បង្កើតជាកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរ។
យ៉ាងណា មិនចាញ់បទឆ្នាំមុនឡើយ ស្នាដៃថ្មី ដែលជាការចាប់ដៃគូជាថ្មីរវាងតារាចម្រៀងល្បី សុគន្ធ នីសា និងតារាពហុជំនាញ រ៉ូលីន បានបង្ហាញស្ទីលប្លែក ស្រស់ស្រាយ និងពោរពេញដោយអារម្មណ៍កំប្លុកកំប្លែង ធ្វើឱ្យទស្សនិកជនពេញចិត្ត និងបង្ហាញក្តីរីយរាយតាមចម្រៀងដែរ។ លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ត្រឹមតែបង្ហើប Trailer បទ «កាឌិនហយ» ក៏ទទួលបានការទស្សនាជាង ២.៣លានដង ក្នុងរយៈពេលត្រឹម ២០ម៉ោងប៉ុណ្ណោះ បង្ហាញពីកម្លាំងគាំទ្រខ្លាំងពីទស្សនិកជន។
ក្នុងឱកាសនេះផងដែរ សោម ដូរ៉េ អ្នកនិពន្ធទំនុកច្រៀង និង លាង ស៊ាងលីន បានផ្ញើសារទៅកាន់ទស្សនិកជន ដោយសុំអភ័យទោសជាមុន ប្រសិនបើមានចំណុចណាមួយមិនគាប់ចិត្ត។ លោក សោម ដូរ៉េ បានបញ្ជាក់ថា នេះជាសហការលើកទី២របស់លោកជាមួយតារាទាំងពីរ ហើយលោកក៏សង្ឃឹមថា បទនេះនឹងនាំមកនូវសំណើច ស្នាមញញឹម និងអារម្មណ៍រីករាយដល់អ្នកស្តាប់ទាំងអស់។
ជាមួយគ្នានេះ លោកក៏បានបង្ហាញចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងការរិះគន់គ្រប់ទិស ដើម្បីអភិវឌ្ឍស្នាដៃឱ្យកាន់តែល្អប្រសើរឡើងបន្តទៀត។
ជារួម បទ «កាឌិនហយ» មិនត្រឹមតែជាបទចម្រៀងសម្រាប់កម្សាន្តទេ ប៉ុន្តែថែមទាំងជាការបញ្ចូលពណ៌សប្បាយរីករាយ និងស្មារតីបុណ្យចូលឆ្នាំ ដែលធ្វើឱ្យទស្សនិកជនមានអារម្មណ៍រីករាយ និងស្រលាញ់កាន់តែខ្លាំងឡើង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


