កីឡា
លឹម ពិសុទ្ធ អាចខកខានលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតជម្រុះ AFC Asian Cup
ខ្សែបម្រើប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន និងជាសមាជិករបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ លឹម ពិសុទ្ធ ត្រូវបានដឹងថា កំពុងទទួលរងបញ្ហារបួសសារជាថ្មី បន្ទាប់ពីបានប៉ះទង្គិចកាលពីដើមសប្ដាហ៍កន្លងទៅថ្មីៗនេះ។

លឹម ពិសុទ្ធ ទើបតែបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នៅស៊ីហ្គេម ខណៈថ្មីៗនេះក៏បន្តមានឈ្មោះចូលក្រុមជម្រើសជាតិឈុតធំ ដើម្បីប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup) នៅប្រទេសឥណ្ឌា ផងដែរ។ យ៉ាងណាមិញ ក្រោយប្រកាសបញ្ជីឈ្មោះបាន ១ ថ្ងៃ កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានទង្គិចជាមួយគូប្រកួតក្នុងពានរង្វាន់លីគខាប់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងណាហ្គាវើលដ៍។ បន្ទាប់ពីប៉ះទង្គិច លោកត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗ ដោយកត់សម្គាល់ឃើញថា កីឡាកររូបនេះរងរបួសកជើងខាងឆ្វេង ដែលបណ្ដាលឱ្យហើម និងមានសភាពធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយក្រុមគ្រូពេទ្យកំពុងតាមដាន។
ការណ៍នេះត្រូវគេដាក់ក្ដីព្រួយបារម្ភថា រូបគេអាចនឹងអវត្តមានជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតនាពេលដ៏ខ្លីខាងមុខ ខណៈរបួសនេះបើតាមការសន្និដ្ឋាន គឺអាចប្រើរយៈពេលព្យាបាលដល់ទៅ ១ ខែ ព្រោះករណីនេះទើបកើតលើកីឡាករជម្រើសជាតិ ២ រូបផ្សេងទៀត ដូចជា ទេស សម្បត្តិ និង អ៊ាន ពិសី កាលពីពេលថ្មីៗនេះដូចគ្នា។

គួររំឮកថាប្រសិនបើ លឹម ពិសុទ្ធ រងរបួសរហូតដល់ឈានមិនអាចចូលរួមប្រកួត នោះវានឹងក្លាយជាលើកទី ២ ហើយសម្រាប់រូបគេដែលដកខ្លួនពីជម្រើសជាតិដោយសារបញ្ហារបួស ខណៈកាលពីដើមឆ្នាំគេបានជួបបញ្ហារបួសម្ដងហើយ គឺបែកទ្រនាប់ជង្គង់ ក្នុងអំឡុងពេលប្រមូលផ្ដុំជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ខណៈក្រោយមកគេទើបតែជាសះស្បើយ និងបានជួយក្រុមប្រកួតក្នុងស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


