សេដ្ឋកិច្ច
ផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗទូទាំងពិភពលោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅលោកអ្នកអាចធ្វើការផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗនៅទូទាំងពិភពលោក តាមរយៈម៉ាន់នីក្រាម(Money Gram )នៅលើអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

លោកស្រី សុខ សោភា បានបន្តថា ក្នុងនោះលោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលាតាមធនាគារអន្តរការី ដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក។ ករណីរូបិយប័ណ្ណនៃគណនីផ្ទេរចេញជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិទៅជាដុល្លារអាមេរិក។

លោកស្រី សុខ សោភា បានបន្តទៀតថា លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេស បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នកទទួល ឱ្យបានត្រឹមត្រូវ។
សូមពិនិត្យមើល របៀបផ្ទេរប្រាក់ទៅក្រៅប្រទេស តាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល នៅទីនេះ។
លោកស្រី សុខ សោភា បានបន្ថែមថា ជាមួយគ្នានេះ លោកអ្នកក៏អាចទទួលប្រាក់ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវាផងដែរហើយអ្វីដែលពិសេសនោះទទួលប្រាក់ផ្ទេរចូលជាដុល្លារ ឬរៀល តាមប្រភេទរូបិយប័ណ្ណនៃគណនីរបស់លោកអ្នកទទួល ហើយអាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែងហើយ ថ្លៃសេវាផ្ទេរប្រាក់ គិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ។

សូមពិនិត្យមើល របៀបទទួលប្រាក់ផ្ទេរពីក្រៅប្រទេស តាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល នៅទីនេះ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


