ព័ត៌មានជាតិ
ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាល ពិតជាងាយស្រួល និងរហ័សបំផុត
ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណីលោកអ្នកពិបាកក្នុងការអនុវត្តបង់ថ្លៃសំរាមនេះ លោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់អេស៊ីលីម៉ូបាល ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។

អេស៊ីលីដាម៉ូបាល បានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋសម័យថ្មីដែលមួយថ្ងៃៗជាប់រវល់ការងារ ឬមុខជំនួញច្រើន ដោយមិនមានពេលវេលាទៅបង់ថ្លៃសេវាផ្សេងៗដូចជាថ្លៃទឹក ភ្លើងនិងវិក្កយបត្រផ្សេងៗជាពិសេសថ្លៃសំរាមប្រចាំខែតែម្ដង។ ប៉ុន្ដែ នៅពេលនេះ ជាមួយនឹងការប្រើប្រាស់អេស៊ីលីម៉ូបាលកិច្ចការទាំងនេះ គឺកាន់តែងាយស្រួលដូចបកចេកអ៊ីចឹង។
តើត្រូវធ្វើដូចម្ដេច ដើម្បីបង់ថ្លៃសំរាមតាមអេស៊ីលីដាម៉ូបាល?
សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចបង់ថ្លៃប្រមូលសំរាមប្រចាំខែតាមអេស៊ីលីដាម៉ូបាល ដោយគ្រាន់តែចុចលើម៉ឺនុយបង់ប្រាក់/ PAYMENT រួចជ្រើសរើសរដ្ឋាករស្វ័យតគ្រប់គ្រងសំរាម និងសំណល់ រឹងភ.ព/PHNOM PENH SOLID WASTE MANAGEMANT AUTHORTHY។
បន្ទាប់មក ជ្រើសរើសគណនីកាត់ប្រាក់ចេញបញ្ចូលលេខវិក្កយបត្រដូចលេខវិក្កយបត្រអគ្គិសនីកម្ពុជា ។ប្រព័ន្ធនឹងបង្ហាញពីចំនួនត្រូវបង់ដោយស្វ័យប្រវត្តិ។ ចុចប៊ូតុងយល់ព្រម/OK។ ផ្ទៀងផ្ទាត់ឈ្មោះ និងទឹកប្រាក់ត្រូវបង់រួចចុចយល់ព្រម/CONFIRMជាការស្រេច។
លោកអ្នកអាចបង់ថ្លៃប្រមូលសំរាមរាជធានីភ្នំពេញរៀងរាល់ខែចាប់ពីថ្ងៃទី ១១ ដល់ ១៥៕
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


