ព័ត៌មានជាតិ
អេស៊ីលីដាម៉ូបាលមាន «មុខងារទទួលប្រាក់ »ថ្មីមួយទៀតសម្រាប់ទូទាត់ថ្លៃទំនិញ និងសំណងបានយ៉ាងលឿនរហ័សទាន់ចិត្ត
អេស៊ីលីដាម៉ូបាល គឺជាអេបមួយមានបច្ចេកវិទ្យាខ្ពស់ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ហើយថ្មីៗនេះអេបមួយនេះត្រូវបានបញ្ចូលមុខងារថ្មីមួយទៀត គឺមុខងារទទួលប្រាក់ (Pay Me)ដែលជាមុខងារពិសេសសម្រាប់ការទូទាត់ថ្លៃទំនិញ សេវាកម្មផ្សេងៗ និងសំណងឬទារប្រាក់បានយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្តនិងប្រកបដោយសុវត្ថិភាពទៀតផង។

មុខងារ ទទួលប្រាក់ (Pay Me) នេះគ្រាន់តែអ្នកប្រើប្រាស់ចូលទៅក្នុងកន្លែងពាក្យថា Pay Me រួចហើយបញ្ចូលទឹកប្រាក់និងលេខទូរស័ព្ទ ឬចំនួនទឹកប្រាក់ ដែលត្រូវទារប្រាក់ដោយបង្កើតបានជា QR Code ឬ Linkនៅលើអេស៊ីលីដាម៉ូបាលរួចផ្ញើទៅអ្នកបង់ប្រាក់ ធ្វើការបង់ប្រាក់ជាការស្រេចដែល នេះជាមធ្យោបាយមួយថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់កាន់តែទាន់សម័យដោយមិនចាំបាច់តេទូស័ព្ទឬផ្ញើលេខកុងដូចកាលពីមុនទៀតឡើយ។

លើសពីនេះទៀតមុខងារ ទទួលប្រាក់ (Pay Me) នេះអាចធ្វើការទូទាត់សាច់ប្រាក់តាមរយៈទិញទំនិញនិងសេវាកម្មផ្សេងៗនិងការសងសំណង ឬទារប្រាក់បានគ្រប់ធនាគារទាំងអស់។


ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះ តើមានអត្ថប្រយោជន៍យ៉ាងណានោះ សូមចុចលើ Link នេះ ៖ https://acledabank.com.kh/qr/toanchet-manual/payme?l=khm៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


