Connect with us

ព័ត៌មានជាតិ

អេស៊ីលីដារកបានប្រាក់ចំណេញជិត៤២លានដុល្លារក្នុងត្រីមាសទី១ឆ្នានេះ

បានផុស

នៅ

ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាក្នុងត្រីមាសទី១ឆ្នានេះសម្រេចបានចំនួន ៤២,៧៨​ លានដុល្លារ កើនឡើងជិត៥៩%ធៀបនឹងត្រីមាសទី១ឆ្នាំមុនដែលមានចំនួនចាង២៦,៥៥៧លានដុល្លារ បង្ហាញអំពីស្ថានភាពល្អប្រសើរនៃវិស័យហិរញ្ញវត្ថុ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលប្រឈមភាពមិនប្រាកដប្រជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍ប្រចាំត្រីទី១របស់អេស៊ីលីដាផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសកន្លងមកនេះ ធនាគារក៏ទទួលបានការកើនឡើងនៃចំណេញសុទ្ធត្រីមាសទី១ ឆ្នាំ២០២៥ ច្រើនជាង ១៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។

បើតាមអេស៊ីលីដា៖«ការកើនឡើងនូវតម្រូវការទុនអាជីវកម្មរបស់អតិថិជន បានធ្វើឱ្យឥណទានរបស់សម្ព័ន្ធធនាគារ កើនឡើងចំនួន ១៥៣,៩៣លានដុល្លារអាមេរិក ជាមួយនឹងប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅត្រីមាសទី១ ឆ្នាំ២០២៥»។

លោកឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល  នៃធនាគារ អេស៊ីលីដា បានថ្លែងនៅក្នុងរបាយការណ៍នោះថានៅក្នុងកំលុងត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកមានកំណើនយឺត ដោយសារភាពតានតឹងនៃការធ្វើពាណិជ្ជកម្មចម្រុះ សម្ពាធអតិអេណា និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ។ លោកថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះ១,៣% ដោយសារតែវិវាទពាណិជ្ជកម្មកំពុងបន្តមានជាមួយប្រទេសចិន ដែលបណ្តាលមកពីការកំណត់អត្រាពន្ធគយថ្មី និងបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ ​

លោកថា​គោលនយោបាយរឹតបណ្ដឹងរូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែថមថយ ដែលកំពុងប្រឈមនឹង ហាហានិភ័យនៃកំណើនសេដ្ឋកិច្ច។ សហភាពអឺរ៉ុបមានកំណើនសេដ្ឋកិច្ចតិចតួច ប្រមាណ០,៨% ដែលរារាំងដោយកំណើនអភិរណាជាបន្ត ។ ​

«ខណៈពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា សេដ្ឋកិច្ចកម្ពុជានៅតែបន្តរក្សាបាននូវស្ថានភាពល្អប្រសើរ។ កំណើននេះត្រូវ បានជំរុញជាចម្បងដោយសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ ជាមួយនឹងកំណើននៃការនាំចេញសំខាន់ៗ នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និង ការធ្វើដំណើរ»។ នេះបើតាមលោក​ ឆាយ សឿន។

លោថាសម្រាប់សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានគាំទ្រដោយកំណើនដ៏រឹងមាំនៅក្នុងវិស័យមិនមែនកាត់ដេរ ការវិនិយោគឯកជន ប្រកបដោយស្ថិភាព និងការងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍។ ចំពោះវិស័យធនាការរបស់កម្ពុជាបានបង្ហាញពីភាពធន់ ដោយ ក្សាបានកំណើនប្រកបដោយស្ថិរភាព គាំទ្រដោយទុនបម្រុង និងសន្ទនីយភាពដ៏រឹងមាំ។

លោកថា៖«ទោះជាយ៉ាងណាក៏ដោយ វិស័យធនាការបានប្រឈម នឹងបញ្ហាមួយចំនួន រួមមាន ការចំណាយថ្លៃដើមខ្ពស់ទាំងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកំណើនប្រាក់កម្ចីយឺតយ៉ាវនៅជាងការរំពឹងទុក។ បើទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមក៏ដោយ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា នៅតែយកចិត្តទុកដាក់ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់គាំទ្រដល់អ្នកប្រើប្រាស់ និងស្ថាប័នហិរញ្ញវត្ថុ»។

លោកថា៖«គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ធនាគារ មានអ្នកប្រើប្រាស់ អេស៊ីស៊ូភើអេប ចំនួនច្រើនជាង ៤,៥៥ លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង៤,៥៥ លាននាក់។​

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នា២០២៥នេះ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ថធនាគារអេស៊ីលីដាបានកើនឡើងចំនួន ៦៦៣,៩៣លានដុល្លារអាមេរិក ឬ ៦,១៣% និង ទ្រព្យសកម្មឥណទានសរុបបានកើនឡើងចំនួន ១៥៣,៩៣ លានដុល្លារអាមេរិក ឬ ២,១៦% ធៀបនឹងដំណាច់ឆ្នាំ២០២៤។

សម្ព័ន្ធធនាគារ (សម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២៥) ទទួលបានប្រាក់ចំណេញសរុបចំនួន ៨២,៧៧២ លានដុល្លារអាមេរិក ខណៈ ដែលអនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យមមានចំនួន ០,៣៨% និងអនុបាតចំណេញធៀបនឹងមូលធនមធ្យមមានចំនួន ២,៨៨%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

អេស៊ីលីដារកបានប្រាក់ចំណេញជិត៤២លានដុល្លារក្នុងត្រីមាសទី១ឆ្នានេះ

សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឆ្មក់បង្ក្រាបហាងផឹកស៊ី ២ កន្លែង ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

គីម ជុងអ៊ុន៖ កូរ៉េខាងជើង​លូក​ដៃ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដើម្បី​ការពារ «ប្រជាជាតិ​បងប្អូន»​

កីឡា៤៩ នាទីutes មុន

AFC ថា នឹង​មាន​មនុស្ស​៦​ម៉ឺន​នាក់លើក​ទឹក​ចិត្ត​ ព្រះ​ខ័ន​រាជ​ស្វាយរៀង យប់នេះ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ផ្លូវបេតុងថ្មី ១ ខ្សែ ប្រវែងជិត ២ ពាន់ម៉ែត្រ លេចរូបរាងឡើងនៅក្រុងសែនមនោរម្យ ស្ថាបនាបានជាង ៨០% ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត

សុខភាព២៣ ម៉ោង មុន

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីសាស្រ្តរករោគសញ្ញា និងវិធីការពារជំងឺមហារីក

សុខភាព១៩ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន៖ រុស្ស៊ី​បំពាន​បទ​ឈប់បាញ់​ខ្លួន​ឯង ដោយ​វាយ​ប្រហារ​២២០​លើក​ក្នុង​រយៈពេល​២៤​ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម