ព័ត៌មានជាតិ
ចំណាយត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ អាចផ្ទេរប្រាក់នៅក្រៅប្រទេសទូទាំងពិភពលោក
ចាប់ពីថ្ងៃនេះតទៅ អតិថិជនគ្រាន់តែចំណាយប្រាក់ត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការតាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់នៅក្រៅប្រទេសទូទាំងពិភពលោកបានយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់ហើយទឹកប្រាក់នឹងទៅដល់អ្នកទទួលភ្លាមៗទៀតផង។

ការផ្តល់ជូនតម្លៃពិសេសនេះ នឹងអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២២។
លើសពីនេះ លោកអ្នកក៏អាចទទួលប្រាក់ផ្ទេរពីក្រៅប្រទេសបានយ៉ាងឆាប់រហ័សផងដែរ តាមរយៈម៉ាន់នីក្រាមដោយមិនគិតថ្លៃសេវាបន្ថែម។ ថ្លៃសេវាផ្ទេរប្រាក់ខាងលើ អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ និងសម្រាប់ការផ្ទេរទៅ ១០ ប្រទេសប៉ុណ្ណោះ មានដូចជា ចិន, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, សហរដ្ឋអាមេរិក, ថៃ, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, និងឥណ្ឌា។ ស្ថាប័នម៉ាន់នីក្រាម ក៏ទទួលបានចំណូលពីការប្តូរប្រាក់នេះផងដែរ។
ការផ្ទេរប្រាក់នៅទូទាំងពិភពលោក តាមរយៈម៉ាន់នីក្រាម (Money Gram ) នៅលើអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលាតាមធនាគារអន្តរការី ដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


