ព័ត៌មានជាតិ
តើអេស៊ីលីដាម៉ូបាល អាចប្រើបង់ថ្លៃវិក្កយបត្រអ្វីខ្លះជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន?
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech កាន់តែជឿនលឿន កំពុងជួយឲ្យការងារទូទាត់ទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន កាន់តែមានងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

ជាក់ស្ដែង ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា លើការអភិវឌ្ឍសេវាធនាគារឌីជីថលនោះ បានពង្រីកនូវវិសាលភាពសេវាកម្មទូទាត់តាមរយៈឌីជីថលកាន់តែធំទូលាយ។ ក្នុងនោះ តាមរយៈអេស៊ីលីដាម៉ូបាល លោកអ្នកអាចបង់ថ្លៃវិក្កយបត្រជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដល់ទៅជាង ១០ មុខឯណោះ។
ធនាគារអេស៊ីអេស៊ីលី ត្រូវបានគេចាត់ទុកថា គឺជាធនាគារពាណិជ្ជដ៏ធំជាងគេមួយ ដែលមានប្រតិបត្តិការទូលំទូលាយ និងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការទូទាត់ជាច្រើន ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋផងដែរ។ តួយ៉ាង ជាមួយនឹងការប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នកអាចបង់ថ្លៃវិក្កយបត្រជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាង ១០ មុខឯណោះ រួមមាន៖
– កក់លេខទុក
– ចុះបញ្ជីយានជំនិះ
– ផ្ទេរកម្មសិទ្ធិយានជំនិះ
– ប្ដូរព័ត៌មានយានជំនិះ
– ទុតិយតា-តតិយតាយានជំនិះ
– ប្ដូរប័ណ្ណបើកបរ
– ចុះបញ្ជីសាលាបង្រៀនបើកបរ
– លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្ដសម្រាប់ហាង
– ចុះបញ្ជីក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– ពិន័យលើឆៀកផុតសុពលភាពលើសពី ៣០ ថ្ងៃ
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– ស្នើសុំលិខិតអនុញ្ញាតឲ្យនាវាចូលចតតាមកំពង់ផែ។
សូមបញ្ជាក់ថា អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ២,៦ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២២ នេះ។ ជាមួយនឹងកំណើននៃការប្រើប្រាស់អេស៊ីលីម៉ូបាលនេះ វាក៏បាជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចផងដែរ៕
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


