Connect with us

កីឡា

កម្ពុជា ជាប្រទេសទី ៦ នៅអាស៊ាន ដែលពាន World Cup ត្រូវបានយកមកបង្ហាញ

បានផុស

នៅ

កម្ពុជា នឹងត្រៀមការ​ដង្ហែ​ពាន​រង្វាន់​បាល់​ទាត់​ពិ​ភព​លោក “FIFA World Cup Trophy Tour” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ក្រោយ​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល។ ពិធីទទួលស្វាគមន៍ និង​លើក​ពាន​រង្វាន់​ពិភព​លោក​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។ ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរ ដែលនាំឱ្យ FIFA កាន់តែខិតជិតដល់គោលដៅនៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង២១១ របស់ FIFA នៅមុនឆ្នាំ២០២៣។

នេះគឺជាលើកដំបូងចំពោះការមកដល់កម្ពុជា ហើយតាមគម្រោងក្បួនដង្ហែពានរង្វាន់នឹងចាប់ផ្ដើមពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព និងមានអញ្ជើញទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ លើសពីនេះទៅទៀត គឺនឹងមានការស្វាគមន៍ឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ផងដែរ។

នៅអាស៊ីអាគ្នេយ៍ ពានរង្វាន់បាល់ទាត់ពិភពលោក ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ា, ថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣៨ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៤២ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម