ព័ត៌មានអន្ដរជាតិ
លោក Sergei Lavrov ប្រាប់ពី អាទិភាព របស់ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអាទិត្យទី២៩ខែឧសភាថា ការរំដោះតំបន់ Donbas របស់អ៊ុយក្រែន គឺជា “អាទិភាពដោយគ្មានលក្ខខណ្ឌ” សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈដែលទឹកដីអ៊ុយក្រែនផ្សេងទៀត គួរតែសម្រេចអនាគតរបស់ពួកគេដោយខ្លួនឯង។

លោក Lavrov បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 របស់បារាំង ខណៈរុស្ស៊ី បន្តការវាយលុករបស់ខ្លួនដើម្បីគ្រប់គ្រងទីក្រុងសំខាន់ៗនៅ Donbas ដែលជាបេះដូងឧស្សាហកម្មប្រពៃណីរបស់អ៊ុយក្រែន។
លោកបានរំលឹកឡើងវិញនូវការអះអាងរបស់ទីក្រុងមូស្គូដែលថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីភាពគ្មានយោធានៅប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីរលកនៃការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ និងបោសសម្អាតអ៊ុយក្រែន ពីអ្វីដែលខ្លួនមើលឃើញថាជា “មនោគមន៍ណាស៊ី” ដែលបំផុសគំនិតជាតិនិយម។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង កៀវ និងបណ្តាប្រទេសលោកខាងលិច ចាត់ទុកការអះអាងទាំងនោះថា ជាលេសគ្មានមូលដ្ឋានសម្រាប់ការរំលោភយកដី។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានផ្តោតការវាយលុករបស់ខ្លួនលើតំបន់ Donbas ក្រោយពេលដកថយពីទីក្រុង កៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន។

ការលុកលុយ ដែលឥឡូវឈានចូលដល់ខែទី៤ គឺបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ុយក្រែន និងរាប់លាននាក់ផ្លាស់ទីលំនៅ។
យោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ៦.៧លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មិនធ្លាប់មានសោះ! ប្រជាជនលីទុយអានី នាំគ្នារៃលុយ ទិញយន្តហោះគ្មានមនុស្សបើក ស៊េរីទំនើប ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


