សេដ្ឋកិច្ច
១ឆ្នាំ ក្រោយនាវា MT Strovolos លួចយកប្រេងជិត ៣០ម៉ឺនបារ៉ែលរបស់កម្ពុជា
កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន គ្រីស អែនណឺជី (Kris Energy) ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានប្រកាសពីការក្ស័យធនរបស់ខ្លួន ដោយសារជាប់បំណុល និងថាប្រេងដែលបូមបានពីប្លុកអេ(A) នៅកម្ពុជា មានចំនួនតិចតួច មិនគ្រប់គ្រាន់ដូចការរំពឹងទុក។

ក្រោយមក ប្រេងឆៅប្រមាណជិត៣០ម៉ឺនបារ៉ែល (២៩៥ ០០០) ដែលស្មើជិត៤៧លានលីត្រ បានបាត់ពីកម្ពុជា នៅខែមិថុនា ឆ្នាំ ២០២១។ ប៉ុន្តែបន្ទាប់មកត្រូវបានរកឃើញវិញ នៅខែ សីហា ឆ្នាំដដែល ក្នុងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ដែលមានផ្ទុកប្រេងឆៅ ៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង១០នាក់ផងដែរ។
គិតត្រឹមខែ មិថុនា ឆ្នាំ ២០២២នេះ មានរយៈពេល ១ឆ្នាំហើយ ដែលកម្ពុជា បានទាមទារយកប្រេងទាំងនេះមកវិញ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ០៧ ខែមិថុនាថា ទាក់ទងរឿងប្រេងនេះ ភាគីពាក់ព័ន្ធ (មេធាវីរដ្ឋាភិបាល ក្រុមហ៊ុន គ្រីស អែនណឺជី (Kris Energy) កប៉ាល់ MT Strovolos) កំពុងពិភាក្សាសម្របសម្រួលដោះស្រាយគ្នាដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថា« ខ្ញុំពុំទាន់អាចវាយតម្លៃបានថាចប់នៅពេលណានៅឡើយទេ សូមរង់ចាំសិន»។
ទោះយ៉ាងណា លោក ជៀប សួរ បានឱ្យដឹងថា បញ្ហានេះ នឹងអាចមានដំណោះស្រាយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕
ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


