កីឡា
ជា សំណាង និងសារ៉េត គ្រីយ៉ា បន្តកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង
កីឡាករ ២ រូបរបស់ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ជា សំណាង និងខ្សែការពារ សារ៉េត គ្រីយ៉ា បានសម្រេចបន្តកិច្ចសន្យាជាមួយក្លិប បន្ទាប់ពីបានចំណាយពេលច្រើនរដូវកាល។ កិច្ចសន្យារបស់កីឡាករទាំងពីរ ត្រូវបានដឹងថា នឹងបន្តដល់រដូវក្រោយ (២០២៣) គ្រាដែលពួកគេសុទ្ធតែជាអ្នករួមចំណែកជួយដល់ក្លិបនាប៉ុន្មានរដូវកាលកន្លងមក។
ជា សំណាង ជាខ្សែបម្រើម្នាក់ ដែលបានប្រកបអាជីពជាមួយព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ ២០១០ នឹងបានរួមចំណែកឲ្យក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ២ ដង និងហ៊ុនសែនខាប់ ៤ ដង។ កីឡាកររូបនេះមានវ័យ ២៨ ឆ្នាំ ក៏ធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា ផងដែរ។


ដោយឡែក សារ៉េត គ្រីយ៉ា វិញដែលលេងក្នុងតួនាទីជាខ្សែការពារស្លាបស្ដាំ បានប្រកបអាជីពជាមួយព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ ២០១៣ និងបានរួមចំណែកឲ្យក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ១ ដង និង ហ៊ុនសែនខាប់ ២ ដង។ កីឡាកររូបនេះ មានវ័យ ២៦ ឆ្នាំ បានជាប់ជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ ២០១៧ ហើយបង្ហាញខ្លួនបាន ២ ០ប្រកួតផងដែរ។


និយាយនៅក្នុងខេមបូឌានព្រីមៀរលីគវិញ ព្រះខ័នរាជស្វាយរៀង ឈរលេខ ១ កំពូលតារាង ត្រឹមជុំទី ១ នៃរដូវកាល ២០២២ ដោយប្រកួត ៧ ដង ឈ្នះ ៦ ដង ស្មើម្ដង និងមិនដែលចាញ់ មាន ១៩ ពិន្ទុ ដាច់ក្រុមលេខ ២ បឹងកេត ៦ ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


