កីឡា
របូត ២ គ្រាប់ គ្រូឥណ្ឌាថាអាចស៊ីលើសពីរគ្រាប់ ខណៈគ្រូកម្ពុជាសោកស្តាយបាត់ឱកាស
កីឡាករ Sunil Chhetri បានក្លាយជាវីរបុរសសម្រាប់ឥណ្ឌា ក្រោយរកបាន ២គ្រាប់ជួយក្រុមឈ្នះកម្ពុជា ២-០ ក្នុងជំនួបដំបូងពូល D វគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
ក្រោយចប់ការប្រកួត លោក Ryu Hirose បានសម្ដែងក្ដីសោកស្ដាយ និងយល់ថាកូនក្រុមមានជំហរដើម្បីបង្កើតឱកាស ប៉ុន្តែបែរជាធ្វើមិនបាន។

លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយដូច្នេះថា៖ «ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន និងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ យើងមានជំហរសម្រាប់បង្កើតឱកាស ប៉ុន្តែយើងមិនអាចធ្វើអ្វីបាន»។
ដោយឡែកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិឥណ្ឌា លោក Igor Stimac បានលើកឡើងផងដែរថា៖ «កីឡាករបានធ្វើអស់ពីសមត្ថភាពដែលពួកគេអាចធ្វើបាននៅថ្ងៃនេះ ហើយទទួលបានលទ្ធផលដែលយើងចង់បាន។ ពួកគេបានធ្វើការងារដែលមានសារៈសំខាន់ណាស់។ ខ្ញុំបានសុំរឿងពីរក្នុងថ្ងៃនេះ គឺការរកគ្រាប់បាល់ និងការមិនរបូតគ្រាប់បាល់។ ខ្ញុំនឹងសប្បាយចិត្តជាងនេះ ជាមួយគ្រាប់បាល់ ៣ទៅ៤គ្រាប់ ប៉ុន្តែក៏សប្បាយចិត្តជាមួយគ្រាប់បាល់ ២គ្រាប់នេះផងដែរ»។

លោក Igor Stimac ក៏មានអារម្មណ៍ថាក្រុមរបស់ខ្លួន អាចស៊ុតបញ្ចូលទីបានច្រើនជាងមុន ហើយបានពន្យល់ពីការផ្លាស់ប្ដូរកីឡាករ Sunil Chhetri បន្ទាប់ពីរកបាន ២គ្រាប់ ដោយលោកបានបន្ថែមថា «លទ្ធផលដ៏រឹតតែគួរឲ្យពេញចិត្តនឹងកើតឡើងប្រសិនបើយើងឈ្នះ ៤-០។ យើងមានឱកាសច្បាស់ៗ ៤ទៅ៥ដង ដូច្នេះបើមានគ្រាប់បាល់ ២គ្រាប់ទៀតនឹងកាន់តែល្អ។ ប៉ុន្តែ យើងត្រូវតែបន្ទាបខ្លួន។ កីឡាករបានព្យាយាម ប៉ុន្តែនៅតែមិនអាចរកវិធីដើម្បីរកគ្រាប់បាល់។»
គួរបញ្ជាក់ថា កម្ពុជា នៅសល់២ប្រកួតទៀតក្នុងពានរង្វាន់នេះ ដោយត្រូវជួបហុងកុង ថ្ងៃទី១១ និងជួបអាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ហើយត្រូវការឈ្នះទាំង ២ប្រកួតដើម្បីអាចរកកៅអីយ៉ាងហោចណាស់ជាក្រុមលេខ២ល្អ ឡើទៅជុំផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


