ព័ត៌មានជាតិ
រដ្ឋបាលស្រុកបាទីចុះកិច្ចព្រមព្រៀងជាមួយសេវាប្រមូលសំរាម ដើម្បីស្របពេលស្រុកមានការអភិវឌ្ឍខ្លាំង
តាកែវ ៖ ស្របពេលដែលភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ក្នុងនោះមានទាំងរោងចក្រសហគ្រាសប្រមាណ៣០បានបោះទីតាំងនៅក្នុងស្រុកមួយនេះ រួមទាំងផ្សារចំនួន៤នៅទីប្រជុំជននៅលើផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣ដែលនាំឲ្យមានការពិបាកក្នុងការគ្រប់គ្រងសំរាម ប្រភេទកាកសំណល់រឹងនិងរាវ អាជ្ញាធរស្រុកបាទីនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងជាមួយសេវាប្រមូលសំរាម ដើម្បីធ្វើយ៉ាងណាឲ្យការប្រមូលសំរាមក្នុងស្រុកបានទាន់ពេលវេលានិងបង្កើនសោភណភាពរបស់ស្រុក។
លោក ភួន ឈីម អភិបាលស្រុកបាទីបានឲ្យដឹងថា ការគ្រប់គ្រងសំរាមរបស់រដ្ឋបាលស្រុកពីមុនមកគឺធ្វើឡើងដោយមិនមានភាពច្បាស់លាស់ ដោយដោះស្រាយបញ្ហាឲ្យរួចមួយគ្រាៗសិន ក៏ប៉ុន្តែដោយសារស្ថានភាពស្រុកមានការរីកចម្រើនខ្លាំង ព្រោះមានរោងចក្រសហគ្រាសចំនួនជាង៣០ បានបោះទីតាំងវិនិយោគនៅក្នុងស្រុកបាទី មានផ្សារនៅទីប្រជុំជនចំនួន៤ រួមនិងកំណើនប្រជាពលរដ្ឋកើនឡើង ដែលនាំឲ្យមានការពិបាកក្នុងការប្រមូលសំរាមនិងដុតសំរាម ដូច្នោះក្រសួងបរិស្ថានបានផ្ដល់ឡដុតសំរាមមួយមករដ្ឋបាលស្រុក ហើយរដ្ឋបាលស្រុកបានស្វែងរកសេវាដើម្បីសហការប្រមូលសំរាមយកទៅដុតឲ្យបានទាន់ពេលវេលានិងការគ្រប់គ្រងសំរាមឲ្យបានល្អប្រសើរ។
លោក ភួន ឈីម អភិបាលស្រុកបាទីបានបន្តទៀតថា ក្នុងមួយថ្ងៃៗស្រុកបាទីមានសំរាមប្រមាណ២០តោន ដែលទាមទារឲ្យអាជ្ញាធររួមនឹងសេវាប្រមូលសំរាមសហការគ្រប់គ្រងបញ្ហាសំរាមនៅក្នុងស្រុកឲ្យបានល្អប្រសើរ។ លើសពីនេះ លោកអភិបាលស្រុកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅតាមផ្សារ និងរោងចក្រសហគ្រាស សូមរក្សាទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំបោះចោលពាសវាលពាសកាលដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងសោភណភាពស្រុក ដោយរង់ចាំសេវាប្រមូលសំរាមទៅដឹកជញ្ជូនដល់កន្លែងដើម្បីយកទៅដុតបំផ្លាញចោល។
លោក ឡោ ជំនិត សេវាប្រមូលសំរាមបានថ្លែងឲ្យដឹងថា ការប្រមូលសំរាមនឹងចាប់ផ្ដើមពីខែកក្កដា ឆ្នាំ២០២២ទៅ ហើយទីតាំងដុតសំរាមមានទំហំផ្ទៃដីប្រមាណ២ ហិតា ដោយដុតសំរាមប្រមាណ៧តោនក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខលោកនិងបង្កើនទំហំផ្ទៃដីនិងទិញឡដុតសំរាមបន្ថែមទៀតដើម្បីឲ្យការដុតសំរាមបានទាន់ពេលវេលា។ ពិសេសជាទិសដៅនៅក្នុងការប្រមូលសំរាមដំបូងគឺលោកនឹងចាប់ផ្ដើមធ្វើការប្រមូលសំរាមនៅតាមទីប្រជុំជននិងនៅតាមផ្លូវជាតិនិងទីសាធារណៈ មុននឹងចាប់ផ្ដើមប្រមូលសំរាមតាមរោងចក្រសហគ្រាសនិងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនាមសេវា លោកនឹងប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យស្រុកបាទីជាស្រុកមួយដែលគ្រប់គ្រងសំរាមបានល្អ៕
ដោយ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


