Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឲ្យចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ ៦ឆ្នាំ

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗ ខណៈជនជាប់ចោទបានមកស្រែកឡូឡា នៅមុខសាលាដំបូងរាជធានីភ្នំពេញ តាំងពីព្រឹក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួនកញ្ញា សេង ធារី ត្រូវបានធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ គួររំលឹកថា កញ្ញា សេង ធារី និងក្រុមអតីតគណបក្សប្រឆាំងមួយចំនួនទៀត កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈផែនការរបស់លោក សម រង្ស៊ី គឺផែនការ ៩វិច្ឆិកា៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម