ព័ត៌មានជាតិ
រាជរដ្ឋាភិបាលជិតចេញច្បាប់ប្រើប្រាស់ទឹកស្អាត ជួយធានាតម្លៃ និងគុណភាពទឹក
តាមការខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ច្បាប់គ្រប់គ្រងទឹកស្អាត នឹងត្រូវចេញដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ ដែលមានប្រសិទ្ធិភាពធានាតម្លៃ និងគុណភាពទឹកស្អាតនៅកម្ពុជា។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ច្បាប់គ្រប់គ្រងទឹកស្អាត នឹងត្រូវចេញនៅឆ្នាំនេះ ខណៈក្រសួងឧស្សាហកម្ម កំពុងពន្លឿនឱ្យមានច្បាប់នេះ ដើម្បីកុំឱ្យក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណវិនិយោគធ្វើអ្វីស្រេចតែចិត្ត។
កន្លងមកប្រជាពលរដ្ឋក្នុងទីតាំងមួយចំនួននៅតំបន់ព្រែកព្នៅ រាជធានីភ្នំពេញ បានលើកឡើងអំពីការប្រឈមបញ្ហាដាច់ទឹក និងគុណភាពទឹក ខណៈតំបន់នេះ ក្រុមហ៊ុនឯកជនជាអ្នកទទួលបានអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្មក្នុងការផ្គត់ផ្គង់ទឹកស្អាត។

លោក ឡុង ណារ៉ូ បញ្ជាក់ថា «កាលណាមានច្បាប់ទឹក ក្រុមហ៊ុនឯកជនមិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ ធៀបទាំងតម្លៃ និងគុណភាពត្រូវតែគោរពតាមស្ដង់ដា។ កាលណាមានច្បាប់នេះចេញ យើងចុះទៅពិនិត្យឃើញថាគុណភាពមិនត្រឹមត្រូវគឺក្រសួងនឹងដកអាជ្ញាបណ្ណដោយស្វ័យប្រវត្តិតែម្ដង»។
បើតាមលោក ឡុង ណារ៉ូ ច្បាប់គ្រប់គ្រងទឹកស្អាត នឹងចេញនៅចុងឆ្នាំនេះ ខណៈការត្រួតពិនិត្យបានបញ្ចប់នៅក្រសួង យុត្តិធម៌រួចហើយ ហើយនឹងចូលមកគណៈរដ្ឋមន្ត្រីឆាប់ៗនេះ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


