ព័ត៌មានជាតិ
មន្ត្រីជំនាញ ពន្យល់មូលហេតុយុវវ័យចូលចិត្តទស្សនាភាពយន្តនៅតាមរោងកុន
មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានលើកឡើងថា បច្ចុប្បន្ននេះយុវវ័យកម្ពុជាភាគច្រើននិយមចូលចិត្តទៅទស្សនាភាពយន្តនៅតាមរោងភាពយន្តនានាដោយផ្ទាល់ ជាងមើលតាមទូរទស្សន៍ឬតាមទូរស័ព្ទនៅតាមផ្ទះ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានមានប្រសាសន៍នៅព្រឹកថ្ងៃ ទី២០ ខែមិថុនានេះថា បច្ចុប្បន្នវិស័យភាពយន្តមានភាពសម្បូរបែប ដោយយើងអាចមើលវីដេអូតាមផ្លែតហ្វម ទិញតាមរយៈនេតហ្វ្រិកនៅផ្ទះ តាមយូធូប ឬតាមទូរទ្សសន៍។ ប៉ុន្តែវាខុសគ្នាទៅនឹងការទស្សនាផ្ទាល់នៅរោងភាពយន្តដែលមានបរិយាកាសមួយខុសប្លែកដូចជាការជួបជុំមិត្តភ័ក្ត បងប្អូននិងដៃគូ បរិយាកាសនៅក្នុងរោងភាពយន្តខុសពីការទស្សនាតាមកញ្ចក់ទូរស័ព្ទ ទូរទស្សន៍ឬកុំព្យូទ័រ ដោយមានប្រព័ន្ធសោនស៊ីស្ទែមនិងប្រព័ន្ធរូបភាពធំច្បាស់ល្អត្រជាក់ភ្នែកនិងសំលេងទាក់ទាញ។
ម្យ៉ាងទៀត ភាពយន្តចាក់តាមរោងកុនជារឿងថ្មីៗ ដែលអ្នកមើលមានអារម្មណ៍ចង់មើល និងចង់បាននូវអ្វីដែលថ្មី ទើបបានជាអ្នកមើលមួយចំនួនសុខចិត្តចំណាយថវិកានិងពេលវេលាទៅទស្សនានៅរោងភាពយន្ត។ ផ្ទុយពីទូរទស្សន៍ឬយូធូបភាគច្រើនមានជារឿងចាស់ៗដែលធ្លាប់បញ្ចាំងរួចហើយ។

លោកបានបន្តទៀតថា ការចូលចិត្តមើលភាពយន្តនៅតាមរោងកុន អាស្រ័យទៅលើសាច់រឿងទេមិនមែនចាក់គ្រប់សាច់រឿងទាំងអស់ទទួលបានការគាំទ្រពីទស្សនិកជននោះទេ។ មានរឿងខ្លះក៏មានភាពទាក់ទាញដូចជារឿងហូលីវូដនិងរឿងខ្លះក៏មនាមានការទាក់ទាញដរ។
លោកបានបន្ថែមទៀតថា រឿងក្នុងស្រុកបានចាក់បញ្ចាំងតាមភាពយន្តចំនួន៣រឿងដែរ ចាប់ពីខែមេសាមករហូតមកដល់បច្ចុប្បន្ន។ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកទទួលទស្សនិកជនទស្សនា ១០០ ភាគរយឡើងវិញ ឃើញថារឿងខ្លះទទួលបានការគាំទ្រនិងរឿងខ្លះទៀតក៏មិនគាំទ្រដែរ ព្រោះថាភាគច្រើនយុវវ័យចូលចិត្តមើលរឿងបែបកំប្លែងនិងរឿងបែបរន្ធត់។ ចំណែករឿងបែបមនោសញ្ចេតនានិងដ្រាម៉ា មិនសូវជាគាំទ្រប៉ុន្មានទេ។
បក្រោយពីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល រោងភាពយន្តថ្មីចំនួន ២ បន្ថែមទៀត បានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញគឺទី១រោងភាពយន្ត ឡេជែន នៅផ្សារទំនើបមីដថោនស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ និងមួយទៀតរោងភាពយន្តឡេជែននៅខេអេម៉លនៅតាមបណ្តោយផ្លូវវ៉េងស្រេង ដែលរោងភាពយន្តទាំងពីរនេះមានកៅអីសរុបប្រមាណជាង ១ ពាន់កៅអី។ ការបង្កើតចំនួនរោងកុន ២ ទីតាំងបន្ថែមទៀតនេះឱ្យរោងភាពយន្តនៅទូទាំងប្រទេសកើនឡើងដល់ចំនួន ២៤ នៅតាមរាជធានីខេត្តចំនួន៥ ក្នុងនោះ មានបន្ទប់បញ្ចាំងជាង ១០០ និងចំនួនកៅអីជាង១៥០០០កន្លែង។
ក្នុងចំណោមរោងភាពយន្តទាំនោះ រាជធានីភ្នំពេញមានរោងភាពយន្តមានចំនួនច្រើនជាងគេរហូតដល់១៦មានបន្ទប់បញ្ចាំងជាង ៨០ និងមានចំនួនកៅអីជាង ១ ម៉ឺនកន្លែង។ ខេត្តសៀមរាបមានចំនួន ៣ មាន៧បន្ទប់ និងមានកៅអីជាង១៤០០ កន្លែង។ ខេត្តព្រះសីហនុមានចំនួន២កន្លែងមាន៦បន្ទប់ និងមានចំនួនកៅអីជាង៦០០កន្លែង។ ខេត្តបាត់ដំបងមានចំនួន១កន្លែងមាន២បន្ទប់និងចំនួនកៅអីជិត៣០០កន្លែង និងខេត្តបន្ទាយមានជ័យមានចំនួន២កន្លែងមាន៥បន្ទប់និងមានចំនួនកៅអីជិត៥០០កន្លែង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១០ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ