ជីវិតកម្សាន្ដ
លោក ប៉ុក បូរក្ស បញ្ជាក់ថា “No Body2” ពុំពាក់ព័ន្ធបញ្ហាឌឺដងអ្វីឡើយ និងស្នើកុំនាំភ្លើងពីព្រំដែនមកឆេះនៅភ្នំពេញ
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បញ្ជាក់ថា ភាពយន្ត “No Body2” ដែលកំពុងចាក់បញ្ចាំងគ្រប់រោងកុននៅកម្ពុជា ជាភាពយន្តហូលីវូដ ពុំមានពាក់ព័ន្ធបញ្ហាឌឺដងអ្វីនោះឡើយ និងស្នើកុំនាំភ្លើងពីព្រំដែនមកឆេះនៅភ្នំពេញ។
ការបញ្ជាក់នេះ គឺបន្ទាប់ពីមានការលើកឡើងនៅលើទំព័រហ្វេសប៊ុក ធី សុវណ្ណា ដោយលើកយកភាពយន្តហូលីវូដមួយនេះ មករំលេចឱ្យមានការយល់ខុស និងថែមទាំងបានសំណូមពរឱ្យអជ្ញាធរពិនិត្យថែមទៀត។

លោកសង្កត់ធ្ងន់ថា កុំនាំភ្លើងពីព្រំដែនមកឆេះនៅភ្នំពេញ ព្រោះភាពយន្តនេះ ជាភាពយន្តហូលីវូដមានចំណងថា No Body2 ដែលបាននិងកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅកម្ពុជា និងប្រទេសជាច្រើនក្នុងពិភពលោក ហើយពុំមានពាក់ព័ន្ធនឹងបញ្ហាឌឺដងអ្វីនោះទេ។
ទន្ទឹមនេះ លោកក៏បានដាស់តឿនតាមរយៈពាក្យបុរាណខ្មែរ ពោលថា “កុំដុតឱ្យខ្លោច កុំរោចឱ្យឆៅ” ។ ក្នុងន័យនេះ គឺសំដៅដល់យុទ្ធសាស្ត្រនយោបាយមួយ ដែលប្រើដើម្បីទាញយកអំណាចឱ្យខ្លួន និងរុញច្រានអ្នកដទៃឱ្យមានបញ្ហា ដូច្នេះការស្នើឱ្យកុំប្រើយុទ្ធសាស្ត្រនេះ គឺណែនាំដល់បុគ្គលរូបនោះ កុំប្រើយុទ្ធសាស្ត្ររុញបញ្ហា ឬបង្កហេតុឱ្យសាធារណជនមើលឃើញ ដើម្បីយកប្រជាប្រិយបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។

នេះពុំមែនជាលើកទី១ឡើយ សម្រាប់សកម្មភាពហាក់បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន ពីសំណាក់ អ្នកស្រី ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយក្សត្រ ខណៈសារខ្លះដែលស្ត្រីរូបនេះបានបង្ហោះ មិនត្រឹមតែប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋខ្មែរ ថែមទាំងប៉ះពាល់ដល់កងទ័ពទៀតផង។
ដោយសារទង្វើមិនគួរគប្បីជារឿយៗនេះហើយ កាលពីព្រឹកថ្ងៃទី៣ ខែសីហា លោកស្រី ធី សុវណ្ណាថា ត្រូវបានបញ្ចប់មុខតំណែងជាអភិបាលរងក្រុងអរិយក្សត្រ និងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់ និងសូម្បីតែតួនាទីក្នុងគណបក្សប្រជាជន៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


