កីឡា
ក្រុមពីថ្នាក់ខេត្តតែមួយគត់ឈ្នះក្រុមលីគ២ ក្នុងវគ្គជម្រុះ Hun Sen Cup ថ្នាក់ជាតិជើងទី១
ការប្រកួតវគ្គជម្រុះថ្នាក់ជាតិពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី១៦ ឆ្នាំ២០២២បានបញ្ចប់ជើងទី១ហើយដោយមានក្រុមមកពីថ្នាក់ខេត្តតែមួយគត់ទទួលបានជ័យជម្នះលើក្រុមមកពីលីគទី២។

កាលពីថ្ងៃពុធ ទី២២ ខែមិថុនានេះ ក្រុមជើងឯកថ្នាក់ខេត្ត ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានជ័យជម្នះលើក្រុម អាស៊ី អឺរ៉ុប យូណាយធីត ដោយលទ្ធផល ២-១ នៅទីលានវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ។
ការប្រកួតបើកឆាកវគ្គទី១ ភ្នំពេញហ្គាឡាក់ស៊ី រកបានគ្រាប់បាល់នាំមុខ ១-០ មុនភ្លាមដែលសម្រេចទីដោយកីឡាករ លី ម៉ាក់ណូ នៅនាទីទី២។ យ៉ាងណា បន្ទាប់មក ក្រុមអាស៊ី អឺរ៉ុប ដែលកំពុងលេងក្នុងលីគទី២បានគ្រប់គ្រង និងដាក់សម្ពាធខ្លាំងលើក្រុមជាប់ជម្រុះថ្នាក់ខេត្ត។

ដោយមានការវាយសម្រុកជាបន្តបន្ទាប់ ទីបំផុត អាស៊ី អឺរ៉ុប រកបានគ្រាប់បាល់តាមស្មើ ១-១ នៅទីទី៣១ ដោយកីឡាករ វ៉ាន់ រិត។ លទ្ធផលស្មើនេះរក្សាដល់ចប់វគ្គទី១។ នៅវគ្គទី២ អាស៊ី អឺរ៉ុប នៅតែព្យាយាមវាយសម្រុក ប៉ុន្តែគ្មានសំណាងរកគ្រាប់បាល់បានឡើយ ខណៈតំបន់ការពាររបស់ភ្នំពេញហ្គាឡាក់ស៊ីបំពេញតួនាទីបានល្អ។
ការលេងក្បាច់ការពារ និងវាយបករបស់ភ្នំពេញហ្គាឡាក់ស៊ីពិតជាមានប្រសិទ្ធភាព។ នៅនាទីទី៦៥ ក្នុងវគ្គទី១ ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានឱកាសវាយបក ហើយខ្សែការពាររបស់ អាស៊ីអឺរ៉ុប បានធ្វើឲ្យភ្លាត់ចូលទីខ្លួនឯងដើម្បីឲ្យភ្នំពេញហ្គាឡាក់ស៊ី នាំមុខជាថ្មី ២-១។

ក្រោយមក ការវាយសម្រុកជាបន្តបន្ទាប់ទៀតរបស់អាស៊ី អឺរ៉ុប មិនទទួលបានលទ្ធផលល្អប្រសើរឡើយ។ ចប់ការប្រកួតភ្នំពេញហ្គាឡាក់ស៊ីបានក្លាយជាក្រុមជាប់ជម្រុះថ្នាក់ខេត្តតែមួយគត់ដែលទទួលបានជ័យជម្នះលើក្រុមមកពីលីគទី២។
៣ក្រុមផ្សេងទៀតដែលមកពីថ្នាក់ខេត្តគឺ ក្រុម កំពត អេហ្វស៊ី ចាញ់ ខេត្តព្រៃវែង អេហ្វស៊ី ២-៥។ ក្រុម ឬទ្ធីសែន ដែលមកពីខេត្តកំពង់ឆ្នាំង ចាញ់ក្រុម កោះកុង អេហ្វស៊ី ២-៣ និងក្រុមជើងឯករងថ្នាក់ខេត្ត ខេត្តឧត្តរមានជ័យ ចាញ់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ១-៣។
ការប្រកួតពីរគូផ្សេងទៀតកាលពីម្សិលមិញនេះដែរ ជាការជួបគ្នាក្រុមមកពីលីគទី២ដូចគ្នាគឺ ក្រុមបាល់ទាត់សៀមរាប បានយកឈ្នះ ក្រុម បាល់ទាត់ ណិចស្តិប ៣-២ និងក្រុម សូលទីឡូអង្គរ បានយកឈ្នះ ក្រុមខេត្តបន្ទាយមានជ័យ ២-០។

នេះជាលទ្ធផលការប្រកួតជើងទី១ ហើយការប្រកួតជើងទី២នឹងប្រកួតនៅថ្ងៃទី៦ និងទី៧ ខែកក្កដា ដើម្បីរកក្រុមចំនួន៦ ឡើងទៅវគ្គថ្នាក់ជាតិ។
សូមបញ្ជាក់ថា ក្លឹបនគរបាលជាតិ និង អគ្គីសនីកម្ពុជា ទទួលបានកៅអី ឡើងទៅវគ្គថ្នាក់ជាតិដោយស្វ័យប្រវត្តិ បន្ទាប់ពីដៃគូប្រកួតគឺ យុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមខេត្តត្បូងឃ្មុំដែលលេងក្នុងលីគទី២ដកខ្លួនពីការចូលរួមប្រកួតជម្រុះថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


