ព័ត៌មានអន្ដរជាតិ
WHO ថា ជំងឺអុតស្វា មិនទាន់ជាភាពអាសន្នសុខភាពសកលទេ
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ទី២៥ ខែមិថុនាថា ជំងឺអុតស្វា (Monkeypox) មិនទាន់ជាភាពអាសន្នសុខភាពជាសកលនៅឡើយទេ ថ្វីបើអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃជំងឺនេះក៏ដោយ។

លោក Tedros និយាយថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះជំងឺអុតស្វា។ នេះច្បាស់ណាស់ថា ជាការគំរាមកំហែងសុខភាពដែលសហការីរបស់ខ្ញុំ និងខ្ញុំនៅក្នុងលេខាធិការដ្ឋាន WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត”។

ការប្រកាស “ភាពអាសន្នជាសកល” បច្ចុប្បន្នអនុវត្តតែចំពោះជំងឺរាតត្បាតកូវីដ១៩ប៉ុណ្ណោះ ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានសម្រេចមិនប្រកាសបែបនេះចំពោះជំងឺអុតស្វា បន្ទាប់ពីមានការណែនាំពីកិច្ចប្រជុំនៃអ្នកជំនាញអន្តរជាតិ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មានករណីជំងឺអុតស្វាជាង ៤១០០ករណី ត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក។
អុតស្វា ជាជំងឺដែលបង្កឲ្យមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងដំបៅស្បែក។ ជំងឹនេះ កំពុងរីករាលដាលយ៉ាងទូលំទូលាយចំពោះបុរសដែលរួមភេទជាមួយបុរសដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Straits Times
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


