ព័ត៌មានអន្ដរជាតិ
ប្រទេស អាស៊ាន មួយទៀតរកឃើញករណី ជំងឺអុតស្វា
ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានប្រកាសពីការរកឃើញករណីនាំចូលជំងឺស្វាអុតស្វាមួយករណីនៅថ្ងៃពុធនេះ ។ អ្នកជំងឺគឺជាជនជាតិអង់គ្លេស វ័យ ៤២ ឆ្នាំ ធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបុរសរូបនោះស្ថិតនៅក្នុងប្រទេសសិង្ហបុរីចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ហើយមកម្តងទៀតនៅថ្ងៃទី ១៩ ខែមិថុនា ។

បុរសនោះចាប់ផ្តើមឈឺក្បាលនៅថ្ងៃទី ១៤ ខែមិថុនា និងគ្រុនក្តៅនៅថ្ងៃទី ១៦ ខែមិថុនា ប៉ុន្តែរោគសញ្ញាទាំងនេះត្រូវបានព្យាបាលជាបន្តបន្ទាប់ ហើយបន្ទាប់មកគាត់បានកើតកន្ទួលលើស្បែកនៅថ្ងៃទី ១៩ ខែមិថុនា ។
MOH បាននិយាយថា បុរសនោះបានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យតាមទូរស័ព្ទនៅយប់ថ្ងៃទី ១៩ ខែមិថុនា ហើយត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃទី ២០ ខែមិថុនា ដើម្បីធ្វើរោគវិនិច្ឆ័យបន្ថែម ។

ក្រោយមកបុរសរូបនោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វានៅថ្ងៃទី ២០ ខែមិថុនា ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ដើម្បីធ្វើការតាមដានរោគសញ្ញាបន្ថែម ។
គិតត្រឹមថ្ងៃទី ២១ ខែមិថុនា អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺចំនួន ១៣ ត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកទាំងអស់នោះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេជាមួយនឹងករណីនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រេងសាំងនៅ កម្ពុជា រក្សាតម្លៃដដែល ចុះចំណែកប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


