កីឡា
វិសាខា កាន់តែមានសង្ឃឹមឡើងវគ្គបន្ត AFC Cup ក្រោយឈ្នះប្រកួតទី២ លើម្ចាស់ផ្ទះ Bali United
ក្លិបបាល់ទាត់វិសាខា បានឈ្នះក្រុមរបស់ឥណ្ឌូណេសី Bali United ដោយលទ្ធផលស្វិតស្វាញ ៥-២ ក្នុងជំនួបទី២ ពូល G ពានរង្វាន់ AFC Cup 2022 នៅទឹកដីកណ្ដាលប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា។
ក្នុងការប្រកួតម្ចាស់ផ្ទះ Bali United ធ្វើបានល្អមែនទែន ដោយបានបើកការនាំមុខមុនភ្លាមៗនៅនាទី៩ ដោយកីឡាករ Ifran Jaya។ ប៉ុន្តែវិសាខា ដែលមិនចុះចាញ់បានរកគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Paulo Victor នៅនាទី១៧។ ការប្រកួតកាន់តែតានតឹង រហូតដល់នាទី៤៥ វិសាខា បានរកគ្រាប់បាល់នាំមុខវិញម្ដងដោយកីឡាករ អ៊ុក សុវណ្ណ ធ្វើឱ្យចប់វគ្គទី១ វិសាខា នាំមុខ Bali United ២-១។

ចូលដល់វគ្គទី២ វិសាខា ព្យាយាមបន្ថែមទៀតរហូតដល់អាចរកគ្រាប់ទី៣ នាំមុខដោយកីឡាករ Lee Jae-Gun នៅនាទី៥៥។ មិនទាន់អស់ចិត្តនៅនាទី៦៣ កីឡាករ Paulo Victor រកគ្រាប់ទី៤ ឱ្យវិសាខា នាំមុខ ៤-១ កាន់តែកក់ក្ដៅ។ យ៉ាងណាមិញ លុះចុលដល់នាទី៨៥ Bali United បានតាមពីក្រោយបាន ១គ្រាប់មកវិញដោយកីឡាករ Privat ប៉ុន្តែវិសាខា បានរកគ្រាប់ទី៥ បន្ថែមទៀតដោយកីឡាករ អ៊ុក សុវណ្ណ នៅនាទី៨៨ បានរក្សាលទ្ធផល ៥-២ ដល់ចប់ការប្រកួត។
ជ័យជម្នះនេះធ្វើឱ្យវិសាខា កាន់តែសង្ឃឹមបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ានដោយត្រូវការត្រឹមស្មើប៉ុណ្ណោះនៅប្រកួតចុងក្រោយ ទល់នឹងក្រុម Kedah របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ មិថុនា ខាងមុខ។
ដោយឡែកភ្នំពេញក្រោន វិញបានជ្រុះចេញពីពានរង្វាន់ហើយក្រោយចាញ់ ក្រុមរបស់វៀតណាម Viettel FC ១-០ នៅក្នុងថ្ងៃជាមួយគ្នានេះ។ ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន ត្រូវជួបក្រុមរបស់ឡាវ Young Elephants នៅថ្ងៃទី៣០ ខែមិថុនា ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


