ព័ត៌មានអន្ដរជាតិ
កប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិ ៧០០០ តោន ចាកចេញពីកំពង់ផែ អ៊ុយក្រែន ហើយ
មន្ត្រីដែលត្រូវបានតែងតាំងដោយទីក្រុងមូស្គូក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះថា កប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិ ៧០០០តោន បានធ្វើដំណើរចេញពីកំពង់ផែ Berdyansk របស់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។
លោក Evgeny Balitski ប្រធានរដ្ឋបាល គាំទ្ររុស្ស៊ី បាននិយាយនៅលើ Telegram ថា “បន្ទាប់ពីការពន្យារពេលច្រើនខែ កប៉ាល់ពាណិជ្ជករទីមួយ បានចាកចេញពីកំពង់ផែពាណិជ្ជកម្ម Berdyansk ហើយ”។
មន្ត្រីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ថាបានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់អ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ហើយលក់គ្រាប់ធញ្ញជាតិទាំងនោះ ប៉ុន្តែរុស្ស៊ីបានបដិសេធការអះអាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


