ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជួយអ៊ុយក្រែន អស់ប្រាក់ជិត ៧ពាន់លានដុល្លារហើយ ចាប់តាំងពីឡើងកាន់អំណាច (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៨០០ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន ដែលនាំឲ្យចំនួនសរុបចាប់តាំងពីលោកបានឡើងកាន់តំណែងមក មានចំនួនជិត ៧ពាន់លានដុល្លារហើយ។

លោក បៃដិន និយាយថា ជំនួយនេះ ដែលនឹងត្រូវប្រកាសនាប៉ុន្មានថ្ងៃខាងមុខ នឹងរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ និងកាំភ្លើងធំផងដែរ ខណៈអ៊ុយក្រែន បន្តប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។
លោកនិយាយថា “សហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំពិភពលោក ឲ្យឈរជាមួយអ៊ុយក្រែន ដោយបន្តការគាំទ្រ ដរាបណាពួកគេត្រូវការ”។

លោក បៃដិន បាននិយាយបែបនេះ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលក្នុងនោះ ប្លុកប្រទេសចំនួន ៣០ បានយល់ព្រមលើក្របខ័ណ្ឌយុទ្ធសាស្រ្តថ្មីមួយ ដែលផ្តោតលើការគំរាមកំហែងដោយផ្ទាល់ ពីសំណាក់ប្រទេសរុស្ស៊ី ហើយនេះជាលើកដំបូង ដែលណាតូទទួលស្គាល់ បញ្ហាប្រឈម ដែលបង្កឡើងដោយ អ្វីដែលថ្នាក់ដឹកនាំទាំងអស់ពណ៌នាថា ជាគោលនយោបាយបង្ខិតបង្ខំ របស់ចិន។
លោកបានគូសបញ្ជាក់ បន្ទាប់ពីប្រកាសកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ដើម្បីជួយជំរុញអង្គការណាតូ។ ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបង្កើតមូលដ្ឋានកងទ័ពនៅក្នុងប្រទេសប៉ូឡូញ, បញ្ជូនទាហានបន្ថែមចំនួន ៥០០០ នាក់ទៅកាន់ប្រទេសរូម៉ានី, ពង្រាយកងយន្តហោះ F-45 ចំនួនពីរគ្រឿង និងបង្កើនចំនួននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឥណ្ឌូណេស៊ី ប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ