ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការជាមួយ រុស្ស៊ី
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយលោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនាថា ប្រទេសឥណ្ឌូណេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។

ថ្លែងតាមរយៈអ្នកបកប្រែ លោកក៏បាននិយាយដែរថា វាជារឿងសំខាន់ណាស់ ក្នុងការឈានទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងប្រទេសអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះដែរ តាមសម្តីលោក ពូទីន ប្រាប់ទៅអ្នកយកព័ត៌មានបន្ទាប់ពីជំនួបនោះ, រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការ ជី របស់ឥណ្ឌូណេស៊ី។

យោងតាមលោកពូទីន, រុស្ស៊ីមានបំណងគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ថាមពល អាហារ និងជីនៅបរទេស។
ងាកមកលោក Widodo វិញ លោកអះអាងថា បញ្ហាផ្គត់ផ្គង់ស្បៀងអាហារសកល នឹងមិនប្រសើរឡើងទេ ប្រសិនបើជី រុស្ស៊ី និងស្រូវសាលីអ៊ុយក្រែនមិនអាចបញ្ចេញបាន ហើយនិយាយថា លោកបានជំរុញឲ្យមេដឹកនាំ G7 ធានាថា ទណ្ឌកម្មលើប្រទេសរុស្ស៊ីនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារ និងជី នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ព្រមានថា “វាំងននដែកថ្មី” ចាប់ផ្តើមទម្លាក់ចុះមកហើយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


