ព័ត៌មានជាតិ
ខេត្តភាគឦសានមណ្ឌលគីរីមានសាលាមធ្យមសិក្សា ១៤ កន្លែង ជាថ្នាលបណ្តុះកូនចៅពលរដ្ឋ
ខេត្តមណ្ឌលគីរីស្ថិតនៅតំបន់ឦសានមានបងប្អូនភាគតិចចម្រុះរស់នៅ មានសាលារៀនកម្រិតមធ្យមសិក្សាជាច្រើនកន្លែង សម្រាប់ផ្តល់មូលដ្ឋានចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋបានចូលសិក្សា។

លោកទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឥសាន្ត មានចម្ងាយជាង ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមានក្រុងចំនួន ០១ និងស្រុកចំនួន ០៤ ហើយផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងសំបូរដោយជ្រលងដងអូរជាច្រើន។
ទោះបីជាខេត្តស្ថិតនៅឆ្ងាយពីតំបន់ប្រជុំជន និងខេត្តនៅតំបន់ភាគកណ្តាល តែការអភិវឌ្ឍការអប់រំក៏មានភាពរីកចម្រើន។ បើតាមប្រធានមន្ទីរ នៅទូទាំងខេត្តមានសាលាកម្រិតមធ្យមសិក្សាចំនួន ១៤ កន្លែង ស្ថិតនៅក្នុងស្រុកក្រុងទាំង ៥។
សាលាកម្រិតមធ្យមសិក្សា ១៤ កន្លែង មានឈ្មោះដូចជា៖
ក្រុងសែនមនោរម្យ
-វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
-អនុវិទ្យាល័យ មនោរម្យ
ស្រុកអូររាំង
-វិទ្យាល័យ អូររាំង
-អនុវិទ្យាល័យ ដាក់ដាំ
ស្រុកកែវសីមា
-វិទ្យាល័យ ហ៊ុន សែន កែវសីមា
-វិទ្យាល័យ មេម៉ង់
-អនុវិទ្យាល័យ ស្រែព្រះ
-អនុវិទ្យាល័យ ឆ្នែង
-អនុវិទ្យាល័យ ហ៊ុន សែន ស្រែឈូក
ស្រុកពេជ្រាដា
-វិទ្យាល័យ ជ្រោះប៊ូស្រា
-អនុវិទ្យាល័យ អូរប្លាយ
-អនុវិទ្យាល័យ ទួលព្រីង
ស្រុកកោះញែក
-វិទ្យាល័យ ហ៊ុន សែន កោះញែក
-អនុវិទ្យាល័យ សុខសាន្ត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


