ព័ត៌មានអន្ដរជាតិ
បេឡារុស ប្តេជ្ញា គាំទ្រ រុស្ស៊ី យ៉ាងពេញទំហឹង
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកគាំទ្ររុស្ស៊ីយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន ហើយប្រទេសទាំងពីរនឹង បន្តឈរនៅជាមួយគ្នា។

ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបនៃការរំដោះទីក្រុង មីនស្កិ៍ ដោយកងទ័ពសូវៀតកាលពីថ្ងៃអាទិត្យទី០៣ខែកក្កដាម្សិលមិញ, លោក Lukashenko និយាយថា លោកបានបង្ហាញការគាំទ្រនៅពីក្រោយយុទ្ធនាការរបស់លោក Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន តាំងពីថ្ងៃដំបូងមកម្ល៉េះ។
លោកនិយាយថា “សព្វថ្ងៃនេះ យើងកំពុងត្រូវបានរិះគន់ថា ជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលគាំទ្ររុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងពួកណាស៊ី។ យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៊ី។ ហើយអ្នកដែលរិះគន់យើង តើពួកគេមិនដឹងទេឬថា យើងមានសម្ព័ន្ធភាពជិតស្និទ្ធបែបនេះជាមួយសហព័ន្ធរុស្ស៊ី និងមានកងទ័ពបង្រួបបង្រួមជាមួយគ្នា?។ ប៉ុន្តែអ្នកបានដឹងរឿងទាំងអស់នេះហើយ។ យើងនឹងនៅជាមួយគ្នាជាមួយរុស្ស៊ី ក្នុងនាមជាបងប្អូន”។

គួរបញ្ជាក់ថា ប្រទេសបេឡារុសបានប្តេជ្ញាចិត្តចំពោះ “រដ្ឋសហជីព” ជាមួយរុស្ស៊ីតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ប៉ុន្តែមានការរីកចម្រើនតិចតួចណាស់ លើការអនុវត្តផែនការនេះ ហើយកាលពីឆ្នាំមុន លោក Lukashenko បានទទូចថា ប្រទេសរបស់លោក ត្រូវតែរក្សា “អធិបតេយ្យភាព” របស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ សម្ព័ន្ធមិត្តលោក ពូទីន ទាមទារឲ្យសងសឹក បន្ទាប់ពីការផ្ទុះនៅព្រំដែន រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


