កីឡា
នារីកម្ពុជា ជ្រុះចេញពីពានបាល់ទាត់នារីអាស៊ាន ជាផ្លូវការក្រោយចាញ់មីយ៉ាន់ម៉ា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជ្រុះចេញពីពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) ជាផ្លូវការហើយក្រោយចាញ់ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា ក្នុងជំនួបទី៣ ពូល B ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី០៩ ខែកក្កដា នេះ។
ក្នុងការប្រកួតមីយ៉ាន់ម៉ា មានប្រៀបជាងកម្ពុជា ខ្លាំងដោយគ្រាន់តែចាប់ផ្ដើមការប្រកួតក៏អាចមានឱកាសទាត់ជាច្រើនលើកច្រើនសារហូតដល់ ៦ជើងក្នុងរយៈពេលប្រហែល ២០នាទី តែមិនទាន់អាចរកគ្រាប់បាល់បានសម្រេចឡើយ ។ លុះចូលដល់នាទី៣៤ កីឡាការិនី Khin Marlae Tun បានរកគ្រាប់នាំមុខឱ្យមីយ៉ាន់ម៉ា ហើយក៏បានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ មីយ៉ាន់ម៉ា នៅតែបង្ហាញភាពស្រេចឃ្លានគ្រាប់បាល់ ហើយក៏អាចទាត់បានសម្រេចនៅនាទី៦១ ដោយកីឡាការិនី Myat Noe Khin។ ការប្រកួតអូសបន្លាយដល់នាទី៨៧ ទើបគ្រាប់ទី៣ កើតឡើងសម្រាប់មីយ៉ាន់ម៉ា ផ្ដាច់ជ័យជម្នះ ៣-០ លើកម្ពុជា រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ។
ដូច្នេះលទ្ធផលចាញ់នេះធ្វើឱ្យនារីកម្ពុជា ឈរនៅលេខ៤ បណ្ដោះអាសន្នប៉ុន្តែអស់ឱកាសឡើងវគ្គបន្តហើយ ក្រោយរកបានតែ១ពិន្ទុពីការប្រកួត។ ដោយឡែកប្រកួតបន្ទាប់របស់ កម្ពុជា ត្រូវជួបក្រុមនារីទីម័រខាងកើត ដែលគេរំពឹងថាអាចរក ៣ពិន្ទុបានពីការប្រកួតនេះ នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


