ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យមានអនុវិទ្យាល័យ ៣០ ទីតាំង ពង្រាយគ្រប់ឃុំសង្កាត់
ខេត្តឧត្តរមានជ័យដែលមាន ២៤ ឃុំសង្កាត់ មានអនុវិទ្យាល័យពង្រាយគ្រប់ឃុំ ខណៈវិទ្យាល័យក៏គ្រប់ដណ្តប់គ្រប់ស្រុកទូទាំងខេត្ត។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តឧត្តរមានជ័យជាខេត្តមួយនៅឆ្ងាយជាប់ព្រំដែនថៃ ប៉ុន្តែលើវិស័យអប់រំក៏ទទួលបានការយកចិត្តទុកដាក់អភិវឌ្ឍតាំងពីទីប្រជុំជនដល់តំបន់ដាច់ស្រយាល។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានអនុវិទ្យាល័យ ៣០ កន្លែង និងវិទ្យាល័យ ៩ កន្លែង។ ខណៈទូទាំងខេត្តមាន ២៤ ឃុំសង្កាត់ គឺមានអនុវិទ្យាល័យពង្រាយគ្រប់មូលដ្ឋានជនបទ ហើយឃុំខ្លះមានអនុវិទ្យាល័យដល់ទៅពីរកន្លែង។ ដោយឡែកកម្រិតវិទ្យាល័យមានដល់ទៅ ៩ កន្លែង ក្នុងចំណោមស្រុកទាំង ៥។
លោក លោក ប៉ិច រតនា បានឲ្យដឹងបន្តទៀតថា សាលារៀនទូទាំងខេត្តមានចំនួន ២៥៨ ទីតាំងសាលា កើនបន្ថែមចំនួនពីរកន្លែងគឺបឋមនិងអនុវិទ្យាល័យ ហើយដែលមានសិស្សកំពុងសិក្សាសរុប ៥៧ ៧១៩ នាក់។

ចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំកន្លងទៅក៏ទទួលបានលទ្ធផលល្អប្រសើរ ដោយទទួលបានសិស្សនិទ្ទេស A ចំនួន ៥ នាក់ផងដែរ។
ខាងក្រោមជាថ្នាក់វិទ្យាល័យដែលមាននៅទូទាំងខេត្តឧត្តរមានជ័យដែលមានឈ្មោះដូចជា៖
ក្រុងសំរោង
-វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ
-វិទ្យាល័យ តេជោ សែន សំរោង
ស្រុកចុងកាល់
-វិទ្យាល័យ ហ៊ុន សែន ចុងកាល់
-វិទ្យាល័យ ហ៊ុន សែន ពង្រ
ស្រុកបន្ទាយអំពិល
-វិទ្យាល័យ បន្ទាយអំពិល
-វិទ្យាល័យ អំពិល
ស្រុកអន្លង់វែង
-វិទ្យាល័យ អន្លង់វែង
-វិទ្យាល័យ តេជោ ហ៊ុន សែន ត្រពាំងតាវ
ស្រុកត្រពាំងប្រាសាទ
-វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


