ជីវិតកម្សាន្ដ
តាមពិត Bella ជានាយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយល្បី ឯប្រាក់ចំណេញវិញ កប់ក្ដោងឯណោះ
មិនត្រឹមជាតារាសម្ដែងស្រីឆ្នើមប៉ុណ្ណោះ តាមពិត Bella ក៏ជានាយកក្រុមហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសថៃម្នាក់ដែរ។ ខណៈប្រាក់ចំណូល និងប្រាក់ចំណេញក្នុងមួយឆ្នាំៗរបស់ក្រុមហ៊ុននេះ រកចំណូលបានកប់ក្ដោងឯណោះ។

អ្វីដែលកាន់តែពិសេសនោះគឺ Bella Ranee ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងជួរមុខរបស់ប្រទេសថៃ ដែលពេលនេះរឿងភាគជាច្រើនកំពុងឈរតម្រង់រង់ចាំតារាសម្ដែងស្រីរូបនេះជាតួឯក។ ទន្ទឹមនោះ ក្រៅពីជាតារាសម្ដែងជួរមុខរបស់ប្រទេស Bella ក៏មានមុខជំនួញមួយ ដែលអាចនិយាយបានថា នាងកំពុងអង្គុយជានាយកក្រុមហ៊ុនថែមទៀតផង។

ក្រុមហ៊ុន Boel 40 Company Limited ត្រូវបានចុះបញ្ជីនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៤ ដោយលោកស្រី Bella Ranee Kampen ជាក្រុមប្រឹក្សាភិបាលម្នាក់។ ដំណើរការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម និងភ្នាក់ងារកម្សាន្ត ដែលមានដើមទុនចុះបញ្ជីចំនួន ២៧៧,០០០ ដុល្លារ ជាមួយនឹងការអនុវត្តកន្លងមកដូចខាងក្រោម៖
ឆ្នាំ ២០១៧ ប្រាក់ចំណូលជាង ២៩ម៉ឺនដុល្លារ ប្រាក់ចំណេញ ២ម៉ឺន៤ពាន់ដុល្លារ
ឆ្នាំ ២០១៨ ចំណូលជិត៨២ម៉ឺនដុល្លារ ប្រាក់ចំណេញ ជិត១៩ម៉ឺនដុល្លារ
ឆ្នាំ ២០១៩ ប្រាក់ចំណូល ៧៦ម៉ឺនដុល្លារ ប្រាក់ចំណេញជិត១៩ម៉ឺនដុល្លារ
ឆ្នាំ ២០២០ ប្រាក់ចំណូល ជាង១.១៤លានដុល្លារ ប្រាក់ចំណេញ៤៣ម៉ឺនដុល្លារ
ឆ្នាំ ២០២១ ចំណូល ៧៩ម៉ឺនដុល្លារ ប្រាក់ចំណេញ ១៧ម៉ឺនដុល្លារ។

ក្រោយពីបើកកកាយពីអាជីវកម្មរបស់តួឯកស្រី “បុព្វេសន្និវាស” រួចមក មហាជនហាក់ភ្ញាក់ផ្អើលខ្លាំង ពីព្រោះនាងមិនត្រឹមតែមានសម្រស់ស្អាតតែម៉្យាង តែក៏ពូកែក្នុងពិភពជំនួញផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនសម្រេចចិត្តរៀបការ Weir Sukolwat ធ្លាប់ជំពាក់ស្នេហ៍ លើតារាស្រី ៥ ដួងនេះ
ចុចអាន៖មិនទាន់ដល់ថ្ងៃមែន តែពិធីមង្គលការ Weir លេចធ្លាយខ្ទង់ចំណាយលើបណ្ណាការ វាល់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


