Connect with us

ជីវិតកម្សាន្ដ

មុនសម្រេចចិត្តរៀបការ Weir Sukolwat ធ្លាប់ជំពាក់ស្នេហ៍ លើតារាស្រី ៥ ដួងនេះ

បានផុស

នៅ

មហាជនជាច្រើនបានដឹងហើយថា តារាសម្ដែង Weir Sukolwat ជិតក្លាយជាកូនកំលោះ បន្ទាប់ពីលោកបានចេញមុខបកស្រាយថា ពេល​នេះលោក​កំពុងត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​រៀប​ការ​ជាមួយ​មិត្ត​ស្រី ដែល​មិន​មែន​ជា​តារា​សិល្បៈ​។

យ៉ាងណាមិញ ​មុន​បញ្ចប់​ភាពនៅ​លីវ Weir ធ្លាប់​ជំពប់​ស្នេហ៍​លើ​តារាស្រីៗ៥ដួង​ ចាប់​តាំង​ពី​ចូល​ឧស្សាហកម្ម​នេះ​មក​ម្ល៉េះ។

១ Pancake Khemanit

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Weir និង Pancake ជួបគ្នាក្នុងរឿង “Plik Din Su Dao”ក្នុង​ឆ្នាំ ២០០៦ ជាមួយ​នឹង​ភាព​ល្បីល្បាញ​នៃ​រឿង​ភាគ​ និងការ​ថត​ស្ពត​ពាណិជ្ជកម្ម រួម​ទាំង​ព្រឹត្តិការណ៍​ជាមួយគ្នា​ជា​ញឹកញាប់ រហូតដល់​អ្នក​ទាំងពីរ​បាន​ក្លាយ​ជា​គូស្នេហ៍​ពិតៗ។ពេលនោះ​គូស្នេហ៍​នេះ ​ក៏​​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​​ផ្ទុះ​ឡើង​ថែម​ទៀត​ផង។ ប៉ុន្តែក្រោយ​ទាក់ទង​គ្នា​ជាមួយ Weir និង Pancake ប្រមាណ ៤ ឆ្នាំ​មក ទំនាក់ទំនង​របស់​ពួកគេ​បាន​ឈាន​ដល់​​ទី​បញ្ចប់។ Weir បានដកខ្លួនចេញពី Pancake ហើយចាត់ទុកគ្នា​ដូច​បង​ប្អូន។ ម្តាយរបស់ Pancake បានផ្តល់បទសម្ភាសន៍ដ៏ភ្ញាក់ផ្អើលមួយថា ទំនាក់ទំនងរវាង Weir និង Pancake មិនទាន់ចាប់ផ្តើមនៅឡើយទេ។ តើវានឹងបញ្ចប់ដោយរបៀបណា? រហូត​មក​ដល់​ពេល​ក្រោយ​មក ម្តាយ​ក៏​ចូល​មក​សម្ភាសន៍​ថា ម្តាយមិនខឹង Weir ទេ។ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​មិនអាចបន្តបានទេ វា​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលាណាស់។

២ Give Drarpda

អ្នកទាំងពីរ​ចាប់ផ្ដើម​មាន​ព័ត៌មាន​ថា កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ប៉ុន្តែ​គូ​នេះ​ក៏​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ថា ពួកគេ​គ្រាន់​តែ​ជា​បងប្អូន​នឹងគ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​ថ្ងៃមួយស្រាប់​តែ​បែកធ្លាយ​រូបភាព​របស់ Weir អោប​ចង្កេះ Give ។ រហូត​ដល់​ខាងស្រី ចេញមក​មក​និយាយ ថា​ការ​ធ្វើ​បែប​នេះ​ គឺ​នាង​ទុក​ដូច​បង​ប្រុស និង​គ្រួសារ​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែ​វា​មិន​ធម្មតា​ទេ ​ចំពោះ​ភ្នែក​អ្នក​ដទៃ។ ព្រោះនេះបង្ហាញពីកាយវិការគូស្នេហ៍ច្បាស់ៗខ្លាំងណាស់។

៣ Bella Ranee

ប្រវត្តិ​ស្នេហា​ឆ្លង​ប៉ុស្តិ៍​នេះ អាចចាត់ទុកថា​​យូរ​ជាង​គេ​របស់ Weir។ Bella បាន​ជួបជាមួយ Weir ក្នុង​រឿង Fatherland ក្នុងឆ្នាំ ២០១២ ហើយ​ពេលនោះ Bella ជា​តារា​សម្ដែង​ ដែល​ទើបតែចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ប៉ុណ្ណោះ។ ដោយសារ​​តែ​មិនសូវ​ជា​ល្បី​ខ្លាំង ដូច្នេះ​ហើយ ទើប​មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា អ្នក​ទាំងពីរ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ស្ងាត់ៗ។ យ៉ាង​ណា​មិញ​ បន្ទាប់​ពី Bella ​សម្ដែង​ក្នុង​រឿង” khun chai puttipat” ជា​លទ្ធផល កេរ្តិ៍ឈ្មោះ​របស់ Bella ត្រូវ​បាន​គេ​ស្គាល់។ ​បន្ទាប់​មក​មាន​ព័ត៌មានថា Weir កំពុង​មាន​ស្នេហា​ជាមួយ Bella។ ប៉ុន្តែ Bella នៅតែ​បដិសេធ​ថា គ្រាន់​តែ​ជា​បងប្អូន។ ​រហូត​ដល់​ឆ្នាំ ២០១៦ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​របស់ Bella នៅ​សាកលវិទ្យាល័យ Thammasat តារា​ប្រុស Weir បាន​យក​ផ្កា​មក​អបអរ អាច​និយាយ​បាន​ថា ​ស្នេហា​នេះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ។

តាំងពីពេលនោះ Weir និង Bella ចាប់ផ្ដើម​ធ្វើការ​ជាមួយគ្នា និងអញ្ជើញ Bella ទៅធ្វើបុណ្យ មើលសកម្មភាពដែល Weir រៀបចំ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​ត្រូវ​គេ​សួរ​ជា​ញឹក​ញាប់​ថា​​ ពេល​ណា​ពួក​គេ​នឹង​រៀប​ការ? ប៉ុន្តែ​អ្នក​ទាំង​ពីរ​និយាយ​ថា​រង់ចាំមើលសិន។ ទោះជាយ៉ាងណា នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ មាន​ព័ត៌មាន​ថា Bella និង Weir បាន​បែកបាក់​គ្នា។ ទាល់តែ Bella ចេញ​មុខ​បញ្ជាក់​រឿង​នេះ​ដោយខ្លួនឯង ថា​ពួកគេ​ទាំងពីរ​បាន​បញ្ចប់​យ៉ាង​ល្អ ខណៈ​លេចឮ​ព័ត៌មាន​ថា​មានជនទី៣ចូលមកជីវិតពួកគេ។

៤ Ploy Pattrakorn និង​ Ching Ching Kharittha

យ៉ាងណាមិញ អំឡុង​ពេល​ដែល ស្នេហា Bella មានដំណឹងខ្លះៗ​ទាក់ទងនឹ​ភាគីទីបី ដោយផ្តើមចេញពី Ching Ching Kharittha ដែលត្រូវបានគេបង្ហោះថា ស្និទ្ធនឹង Weir ពេក។ មាន​រូបថត​និង​រឿង IG ធ្វើ​ឲ្យគេ​សង្ស័យ តែ Bella ក៏បានចេញបទសម្ភាសន៍ថា មិនពិត ខណៈ Ching Ching ចេញមកនិយាយ ទំនាក់ទំនងរបស់នាងជាមួយ Weir គ្រាន់តែជាបងប្អូន​ប៉ុណ្ណោះ។ លើស​ពី​នេះ អ្នក​ខ្លះ​ទៀត​ក៏​បាន​ចង្អុល​បង្ហាញ​ថា Ploy Pattakorn ជា​ជន​ទី​៣ ហើយ​បាន​អះអាង​ថា ​អ្នក​ទាំង​ពីរ​បាន​ស្និទ្ធស្នាល​គ្នា​ បន្ទាប់​ពី​ថត​រឿង​នៅ​អូស្ត្រាលី​ជាមួយ​គ្នា។ មានរូបភាពរបស់ Ploy និង Weir នៅលើ IG ថែមទៀតផង។ ភ្លាមៗ Ploy បានលុបរូបនោះ ហើយបាននិយាយថា វាមិនមែនជាការលុបដើម្បីគេចចេញ​នោះ​ទេ។ ប៉ុន្តែ​​​លុប​រូប​ក្នុង IG ដែល​ធ្វើ​ជា​ប្រចាំ​ និង​បញ្ជាក់​ថា​ទំនាក់​ទំនង​ជាមួយ Weir គ្រាន់​តែ​ជា​មិត្ត​រួម​ការងារ។ Ploy មិន​បាន​ស្និទ្ធស្នាល​ជាមួយ Weir ជាង​ក្រុម​ដទៃ​ទៀត​ឡើយ។

ប៉ុន្តែចុងក្រោយ នារីដែល Weir ជ្រើសរើស​ស្រលាញ់​អស់មួយជីវិត គឺ Vicky ស្នេហា​ដែល​តារាប្រុសរូបនេះធ្លាប់និយាយថា មិនត្រូវការពេលវេលា​ឥត​ខ្ចោះមកវាស់វែងឡើយ។ ក្នុង​នោះ​ក៏​មាន​រូបភាព Weir ទៅ Phuket ជាមួយ Vicky ហើយ​ញ៉ាំ​អាហារនៅ​ភោជនីយដ្ឋាន​មួយ រួម​ទាំង​រូបភាព​នៅ​ក្នុង​ព្រលានយន្តហោះ​ ដែល​ត្រូវបានថត​ដោយសម្ងាត់។ ក្រោយមកទើប Weir ក៏បានចេញមុខមកបញ្ជាក់ការពិតថា លោក និង Vicky ត្រៀមរៀបការនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២នេះ ហើយក៏ជាដំណឹងមួយដ៏ភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងពិភពកម្សាន្តថៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនទាន់ដល់ថ្ងៃមែន តែពិធីមង្គលការ Weir លេចធ្លាយខ្ទង់ចំណាយលើបណ្ណាការ វាល់លានដុល្លារ

ចុចអាន៖ភ្ជាប់ពាក្យម្សិលមិញ Weir បង្ហោះសារផ្អែមល្ហែមយ៉ាងវែងអន្លាយ មិនធ្លាប់ឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម