កីឡា
ប្រតិភូចូលរួមកិច្ចប្រជុំកីឡាអាស៊ាន កោតសរសើរការរីកចម្រើនសំណង់កីឡានៅកម្ពុជា
កម្ពុជា បាននឹងកំពុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដោយមានប្រទេសជាសមាជិកក្នុងតំបន់ចំនួន ១០ប្រទេសចូលរួម ពីថ្ងៃទី ១១-១៣ ខែកក្កដា ឆ្នាំ ២០២២។

ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូនៃបណ្ដាប្រទេសទាំង ១០ ក៏បានធ្វើដំណើរទស្សនកិច្ចពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទីលានប្រកួតនានាផងដែរ កាលពីថ្ងៃទី ១១ ម្សិលមិញ ខណៈទទួលបានការកោតសរសើរពីប្រតិភូដែលបានចូលរួម ជុំវិញការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធកីឡានៅកម្ពុជា។
ជាក់ស្ដែង ឯកឧត្តម Minn Thein Zan រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា មានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធកីឡានៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ពិតជាគួរឱ្យរំភើបចិត្តណាស់ – អគារដ៏ស្រស់ស្អាត កីឡដ្ឋានដ៏ស្រស់ស្អាត ទីលានបាល់ទាត់ដ៏ស្រស់ស្អាត។ ប្រទេសកម្ពុជាមានការរីកចម្រើនច្រើន ជាប្រទេសឆ្លាតវៃ។ ខ្ញុំពិតជាមានមោទកភាពចំពោះប្រទេសរបស់អ្នកណាស់។»

ដោយឡែក លោក Valeriano L.Floro II ប្រធានដឹកនាំប្រតិភូហ្វីលីពីន មកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សានេះ បានសម្ដែងការពេញចិត្តពហុកីឡដ្ឋានជាតិមរតកតេជោ និងចាត់ទុកជាប្រភេទកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់។
លោកបាននិយាយថា «ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ អ្នកអាចធ្វើវាបាន ហើយគ្រប់យ៉ាងមើលទៅវាកម្រិតខ្ពស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត និងពិសេសបំផុតនោះ គឺកីឡដ្ឋាននេះ (ពហុកីឡដ្ឋានជាតិមតរកតេជោ) វាដូចជានៅប្រទេសជឿនលឿនដែលគេមានរួចជាស្រេចអ៊ីចឹង ខ្ញុំចង់បានន័យថាខ្ញុំបានទៅប្រទេសជឿនលឿនជាច្រើន ហើយកីឡដ្ឋាននេះគឺដូចទៅនឹងកីឡដ្ឋានទាំងនោះ ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីស្វែងយល់ ក៏ដូចជាត្រៀមខ្លួន និងផ្ដល់ជាមតិយោបល់កែលម្អ ដើម្បីឱ្យការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ទទួលបាននូវស្ដង់ដារៀបចំកម្រិតអន្តរជាតិពិតប្រាកដ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


