ព័ត៌មានជាតិ
អាជីវករម្នាក់ប្រាប់វិធីមើលងាវ កុំឲ្យច្រឡំងាវចិញ្ចឹម និងងាវធម្មជាតិ
ស្ត្រីជាអាជីវករលក់ងាវនៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ថា ងាវដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះ ភាគច្រើនជាងាវចិញ្ចឹមនាំចូលពីប្រទេសជិតខាង។

ស្ត្រីជាអាជីវករឈ្មោះ តាំង លាង បានឲ្យដឹងទៀតថា ងាវធម្មជាតិ គឺច្រើននាំមកពីស្រុកស្រែអំបិលនិងខេត្តកំពត។ ងាវធម្មជាតិពណ៌ក្រមៅនិងមានទំហំតូចៗ។ ដោយឡែកងាវចិញ្ចឹមវិញ គឺងាយស្រួលមើលបំផុត ព្រោះវាមានពណ៌សហើយមានទំហំធំទៀតផង។ ងាវ ដែលនាំចូលពីប្រទេសជិតខាង គឺនាំមកពីប្រទេសថៃ ភូមានិងវៀតណាម។ ចំពោះតម្លៃនាំចូលវិញ គឺងាវចិញ្ចឹម១គីឡូក្រាមថ្លៃ២២០០០រៀល លក់ចេញ២៥០០០រៀល បើងាវមានទំហំធំ គឺមានតម្លៃរហូតដល់ទៅ៣០០០០រៀល។ អាជីវករបន្តថា ងាវធម្មជាតិក្នុងស្រុកវិញ គឺមួយគីឡូក្រាមថ្លៃ២៥០០០រៀលទៅ២៨០០០រៀលតាមធំតូច។

ដូច្នេះងាវ ដែលយកមកដាក់លក់នៅលើទីផ្សារសព្វថ្ងៃ ភាគច្រើននាំចូលមកពីប្រទេសជិតខាងហើយបើទុកយូរអាចងាប់និងមិនសូវល្អដូចងាវធម្មជាតិ។ ទាក់ទិនទៅនិងការឡើងថ្លៃងាវនៅលើទីផ្សារនេះ គឺដោយសារតែងាវធម្មជាតិ ក្នុងស្រុករកមិនសូវបានហើយបើសិនជាមិនអនុញ្ញាតឲ្យនាំចូល គឺងាវនិងហក់ឡើងទ្វេដងឯណោះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ កសិករដាំស្លឹកគ្រៃក្នុងស្រុកពញាឮទទួលបានទិន្នផលខ្ពស់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស