Connect with us

ជីវិតកម្សាន្ដ

កុស​មៈ លីនដា រងសម្ពាធផ្លូវចិត្តប្រកាសផ្តាច់ម នោសញ្ចេតនារវាងឪពុក-កូន

បានផុស

នៅ

តារា​សម្តែង​ស្រី កុស​មៈ លី​ន​ដា បង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រខណ:ដែល តារាស្រីរូបនេះប្រកាស​ផ្តាច់​មនោសញ្ចេតនារវាងឪពុកនិងកូន ក្រោយរងនូវសម្ពាធពីឪពុករហូត​ឈានដល់ការប្តឹងផ្តល់ឡើងតុលាការ។

រឿងរ៉ាវបានកើតឡើង ទើប​តារាស្រីវ័យក្មេង កុសមៈ លីនដា ដាច់ចិត្តទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល។ រឿងនេះត្រូវបាន កុស​មៈ លីនដា ប្រកាសដោយសារតែខ្លួនហួសចិត្តខ្លាំងចំពោះទង្វើររបស់ឪពុកដែលកើតឡើងដដែលៗមកលើនាងជាកូនស្រីបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រីស្អាត កុស​មៈ លី​ន​ដា បាន​បង្ហោះ​សារ​នៅ​លើ​គណនីហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា “ខ្ញុំ​ជាកូនទោលដែលដូនតាពីមុនទទួលស្គាល់ផ្តល់​ដុំ​ឈា​មឱ្យខ្ញុំហើយគ្មាន​ការ​មើលថែ​ចិញ្ចឹម​តាំងពី​កើត។ ខ្ញុំ​ក៏​មិន​ដែល​មាត់​ជាង ​២០ ​ឆ្នាំគួរ​ណា៎​ តែមានចិត្តគិតបន្តិចនេះ​មក​ប្រើ​អំណាច​យស​ស័ក្ក មុខមាត់ បើកដៃ​​ឲ្យ​ជន​ក្រោយ​ដែល​អាយុ​បង​ខ្ញុំ​ ៣-៤​ឆ្នាំ មក​បំពាន​គ្រួសារ​ខ្ញុំ​ទៀត អស្ចារ្យ​ណាស់ទឹក​ចិត្តជា​ឪពុក”។

តារាស្រី កុស​មៈ លីលីនដា និយាយទៀតថា “ដើរ​ធ្វើបុណ្យណាស់ជាមួយអ្នកដទៃ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​ប្រើ​លុយ​ចង់​ឈ្នះ​ដល់​ថ្នាក់​ឡើង​ដល់​តុលាការ​គ្រប់​រឿង​ តែ​រឿង​នេះខ្ញុំ​រីករាយ​សហការ​កំដរ​ដល់​ចប់”។

កុសមៈ លី​ន​ដា បញ្ជាក់បន្ថែមថា បើ​ចង់អោយ​នាងទប់រឿងនេះលែងបាន នាងនឹង​បើកចំហររឿង​ឲ្យ​មនុស្សទូទាំងប្រទេសដឹងពីទឹកចិត្ត និងអំពើដែលលោក (ឪពុក) ធ្វើចំពោះឈាមខ្លួនឯងបែបណាខ្លះ រឿង​នឹង​បញ្ចប់​ដោយ​ការ​កាត់​លែង​ជា​ឪពុក​កូន​ត​ទៀត​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម