ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធបក្សកាន់អំណាច ស្រីលង្កា បដិសេធមិនបោះឆ្នោតជ្រើសរើសប្រធានាធិបតី
សម្ព័ន្ធបក្សកាន់អំណាចស្រីលង្កា ដែលជាកម្លាំងដ៏ធំបំផុតមួយក្នុងក្រុមចម្រុះកំពុងកាន់អំណាច បានបដិសេធមិនតែងតាំងបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធិបតី នេះបើយោងតាមគេហទំព័រព័ត៌មានស្រីលង្កា Ada Derana បានរាយការណ៍កាលពីថ្ងៃសៅរ៍។

បើតាមការលើកឡើងរបស់មេបក្ស Maithripala Sirisena ថា គណបក្សរបស់លោកនឹងអវត្តមានក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយសារតែមានបេក្ខជនជាច្រើនរួចហើយ ដែលបានប្រកាសពីចេតនារបស់ពួកគេក្នុងការឈរឈ្មោះ។
គួរបញ្ចាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដានៅក្នុងសភារបស់ប្រទេស។ ប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃទី ២០ខែកក្កដា នឹងធ្វើជាប្រមុខរដ្ឋរហូតដល់ផុតកំណត់អាណត្តិមុនរបស់គាត់។

សូមរំលឹកដែរថា កាលពីចុងសប្ដាហ៍មុន ទីក្រុងកូឡុំបូ រដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសស្រីលង្កា ត្រូវបានរញ្ជួយដោយការតវ៉ាដ៏ខ្លាំងក្លា ដែលបណ្តាលមកពីការមិនពេញចិត្តជាសាធារណៈ ចំពោះភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។ បន្ទាប់ពីភាពចលាចលនេះ នាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី បានហៅកិច្ចប្រជុំបន្ទាន់មួយរបស់មេដឹកនាំគណបក្សនយោបាយ ដែលទាមទារឲ្យទាំងនាយករដ្ឋមន្ត្រី និងប្រធានាធិបតីលាលែងពីតំណែងជាបន្ទាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានាធិបតី ស្រីលង្កា លាលែងតំណែង បន្ទាប់ពីភៀសខ្លួនទៅ សិង្ហបុរី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន