Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រធានាធិបតី​ ស្រីលង្កា លាលែងតំណែង បន្ទាប់ពីភៀសខ្លួនទៅ សិង្ហបុរី

បានផុស

នៅ

លោក Gotabaya Rajapaksa បានលាលែងពីតំណែងជាប្រធានាធិបតីស្រីលង្កា បន្ទាប់ពីភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ចំពេលប្រឈមមុខនឹងបាតុកម្មទ្រង់ទ្រាយធំក្នុងប្រទេសរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់ត្រូវបានគេជឿថា ចង់ចាកចេញពីប្រទេសស្រីលង្កា មុនពេលចុះចេញពីតំណែង ដើម្បីចៀសវាងលទ្ធភាពនៃការចាប់ខ្លួន ក្រោមការដឹកនាំរបស់រដ្ឋបាលថ្មី។

លិខិតលាលែងពីតំណែង ត្រូវបានផ្ញើតាមអ៊ីមែលទៅកាន់ប្រធានសភា ដែលនិយាយថា លោកនឹងបញ្ចប់ដំណើរការផ្លូវច្បាប់ ហើយប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះ។

នៅ​ក្នុង​រដ្ឋធានី​កូឡុំបូ ក្រុម​បាតុករ​ រីករាយ​នឹង​ដំណឹង​នៃ​ការ​ចាកចេញ​របស់​ប្រធានាធិបតី​ជាមួយនឹងការរាំរែកយ៉ាងសប្បាយ។

លោក Rajapaksa បានទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីហោះហើរលើកដំបូងទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីយប់ថ្ងៃអង្គារ។ សេចក្តី​រាយការណ៍​ គាត់​ត្រូវ​បាន​អមដំណើរ​ដោយភរិយា និង​អង្គរក្ស​ពីរ​នាក់។

ក្រសួងការបរទេសសិង្ហបុរីនិយាយថា លោក Rajapaksa មិនបានស្នើសុំសិទ្ធិជ្រកកោន ឬទទួលបានសិទ្ធិជ្រកកោនទេ។ ជាទូទៅ សិង្ហបុរីមិនផ្តល់សំណើសុំសិទ្ធិជ្រកកោនឡើយ។

ចំណែក ប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe នឹងមិនក្លាយជាប្រធានាធិបតីបណ្តោះអាសន្នទេ លុះត្រាលោកស្បថចូលកាន់តំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាតុកម្មនៅ ស្រីលង្កា បណ្តាលឲ្យមនុស្សស្លាប់និងរបួសជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម